ព័ត៌មានអន្តរជាតិ

Update: អាកាសចរណ៍ China Eastern បញ្ជាក់ពីអ្នកស្លាប់ បន្ទាប់ពីយន្តហោះដឹកមនុស្ស ១៣២នាក់ បានធ្លាក់ពីកម្ពស់រាប់ពាន់ម៉ែត្រ

បរទេស៖ យន្តហោះដឹកអ្នកដំណើរ របស់អាកាសចរណ៍ China Eastern មួយគ្រឿង ដឹកមនុស្ស ១៣២នាក់ បានធ្លាក់ចូលទៅក្នុង ភ្នំដាច់ស្រយាលមួយ នៅភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃច័ន្ទ បន្ទាប់ពីបានធ្លាក់ចុះពី កម្ពស់រាប់ពាន់ម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ៣នាទី បណ្តាលឱ្យមានភ្លើងឆេះ យ៉ាងសន្ធោសន្ធៅ។

យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថាក្រុមហ៊ុនអាកាសចរណ៍ បានទទួលស្គាល់ថា អ្នកដំណើរមួយចំនួន នៅលើយន្តហោះ Boeing 737-800 ដែលធ្វើដំណើរពីទីក្រុង Kunming ទៅកាន់មជ្ឈមណ្ឌលភាគខាងត្បូងនៃទីក្រុង Guangzhou បានស្លាប់ ប៉ុន្តែមិនបានផ្តល់ព័ត៌មាន លម្អិតបន្ថែមនោះទេ។

ប្រធានាធិបតីចិន លោក Xi Jinping បានអំពាវនាវយ៉ាងឆាប់រហ័ស ឱ្យមានការស៊ើបអង្កេត ពេញលេញក្នុងករណីនេះ ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top