វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ថា នេះគឺជាការពិតមួយចំនួន អំពីយន្តហោះ Boeing 737-800 និងក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ដែលពាក់ព័ន្ធនឹងការធ្លាក់លើ ជើងហោះហើរក្នុងស្រុកមួយ កាលពីថ្ងៃចន្ទជាមួយនឹងមនុស្ស ១៣២នាក់ នៅលើយន្តហោះ ។
យន្តហោះ Boeing 737-800 គឺជាផ្នែកមួយនៃគ្រួសារយន្តហោះ 737 ដែលជាស៊េរីយន្តហោះពាណិជ្ជកម្ម ដែលហោះហើរច្រើនបំផុត នៅលើពិភពលោក ។ យន្តហោះនេះត្រូវបានបង្កើតឡើង នៅទសវត្សរ៍ឆ្នាំ១៩៦០ ដើម្បីបម្រើផ្លូវដែលមារយៈខ្លី ឬផ្លូវរយៈមធ្យម ។
យន្តហោះ 737-800 គឺជាផ្នែកមួយនៃគ្រួសារ 737 NG ឬ Next-Generation – ជាមួយនឹងការដឹកជញ្ជូនច្រើនជាង ៧.០០០ដងចាប់តាំងពីឆ្នាំ១៩៩៣ ហើយវាមានកំណត់ត្រាសុវត្ថិភាព ដ៏រឹងមាំបន្ទាប់ពីការហោះហើរជិត ៣ទសវត្សរ៍មកហើយ។
យន្តហោះ 737-800 ពី១៦២ទៅ១៨៩កៅអី ត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៩៤ ។ NG គឺជាយន្តហោះជំនាន់មុនរបស់ 737 MAX ។
យន្តហោះ MAX ត្រូវបានផ្អាកដំណើរការ នៅទូទាំងពិភពលោកអស់រយៈពេល ២០ខែ បន្ទាប់ពីការធ្លាក់យន្តហោះចំនួន២ លើកបានបណ្តាលឲ្យស្លាប់ មនុស្សអស់ ២៤៦នាក់។ វានៅតែមានមូលដ្ឋាន នៅក្នុងប្រទេសចិន ។
យោងតាម Flightradar24 បានឱ្យដឹងថា យន្តហោះដែលជាប់ពាក់ព័ន្ធ ក្នុងឧបទ្ទវហេតុ China Eastern ដែលកំពុងធ្វើដំណើរ ពីភាគនិរតីនៃទីក្រុង Kunming នៃខេត្ត Yunnan ទៅកាន់ទីក្រុង Guangzhou នៃខេត្ត Guangdong មានអាយុកាល៦ឆ្នាំ ។
បើយោងតាមទិន្នន័យ Cirium បានឱ្យដឹងថា នៅសហរដ្ឋអាមេរិក ក្រុមហ៊ុនអាកាសចរណ៍ American Airlines មាន 737-800 ច្រើនជាងគេក្នុងប្រតិបត្តិការជាមួយ២៦៥ បន្ទាប់មកក្រុមហ៊ុន Southwest Airlines ដែលមាន២០៥ និង United Airlines ដែលមាន១៣៦ នេះបើយោងតាមទិន្នន័យ Cirium ។
ការធ្លាក់យន្តហោះ 737-800 ចុងក្រោយបង្អស់ បានកើតឡើងនៅក្នុងខែសីហា ឆ្នាំ២០២០ នៅគ្រាដែលយន្តហោះ Air India Express បានក្រឡាប់លើផ្លូវរត់ ហើយបានធ្លាក់ពេលចុះចត នៅអាកាសយានដ្ឋានអន្តរជាតិ Calicut ក្នុងរដ្ឋ Kerala ភាគខាងត្បូង ក្នុងពេលភ្លៀងធ្លាក់ខ្លាំង ដោយបានបណ្តាលឲ្យ ស្លាប់មនុស្សអស់ ២១នាក់ ។ របាយការណ៍របស់រដ្ឋាភិបាល បានលើកឡើងពីកំហុសរបស់ពីឡុត ។ ជាមូលហេតុដែលអាចកើត មានរឿងអកុសលដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា