បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃចន្ទ បានញាក់ចិញ្ចើម បន្ទាប់ពីលោកបានអះអាងថា “សណ្តាប់ធ្នាប់ពិភពលោកថ្មី” នឹងត្រូវបានបង្កើតឡើងក្នុងពេលឆាប់ៗនេះ ហើយថាវាអាស្រ័យ លើសហរដ្ឋអាមេរិក ក្នុងការដឹកនាំវា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំប្រចាំត្រីមាស CEO របស់ Business Roundtable លោក Biden បានអះអាងថា ពិភពលោកគឺស្ថិតនៅ “ចំណុចបត់” ដែល “កើតឡើងរៀងរាល់ ៣ ឬ ៤ ជំនាន់” ហើយថា វាអាស្រ័យលើសហរដ្ឋអាមេរិកដើម្បីកំណត់លទ្ធផល។
ប្រធានាធិបតីអាមេរិករូបនេះ បានបន្ថែមទៀតថា “ដូចដែលទាហានកំពូលម្នាក់បាននិយាយមកកាន់ខ្ញុំ ក្នុងកិច្ចប្រជុំសន្តិសុខកាលពីថ្ងៃមុន មនុស្ស ៦០ លាននាក់បានស្លាប់នៅចន្លោះឆ្នាំ ១៩០០ និង ១៩៤៦ ហើយចាប់តាំងពីពេលនោះ មកយើងបានបង្កើតសណ្តាប់ធ្នាប់ ពិភពលោកសេរី ហើយរឿងនេះមិនបានកើតឡើង យូរប៉ុន្មានទេ៕
ប្រែសម្រួលៈ ណៃ តុលា