ព័ត៌មានអន្តរជាតិ

ចិន បង្កើនកិច្ចប្រឹងប្រែង ស្វែងរកករណីធ្លាក់យន្តហោះ ដែលមានមនុស្ស១៣២នាក់ នៅលើនោះ

ប៉េកាំង៖ អាជ្ញាធរចិនបានបង្កើន កិច្ចខិតខំប្រឹងប្រែង ស្វែងរក និងជួយសង្គ្រោះនៅថ្ងៃអង្គារនេះ បន្ទាប់ពីយន្តហោះ Boeing របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ដែលមានមនុស្សជិះលើយន្តហោះចំនួន ១៣២ នាក់បានធ្លាក់នៅតំបន់ ភាគខាងត្បូងនៃប្រទេស កាលពីថ្ងៃមុន ប៉ុន្តែចំនួនអ្នកស្លាប់ នៅមិនទាន់ដឹងនៅឡើយទេ។

យន្តហោះ B737-800 ធ្វើដំណើរទៅកាន់ទីក្រុង Guangzhou ភាគអាគ្នេយ៍ពីទីក្រុង Kunming ក្នុងខេត្ត Yunnan បានបាត់ការទាក់ទងជាមួយរ៉ាដា រយៈពេល ២នាទីបន្ទាប់ពីវាបានធ្លាក់ ពីកម្ពស់ប្រហែល ៨៩០០ ម៉ែត្រ នេះបើយោងតាមកាសែត របស់បក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាចបានរាយការណ៍។

ជើងហោះហើរ MU5735 បានធ្លាក់ភ្លាមៗបន្ទាប់ពីម៉ោង ២ និង ៣០រសៀលកាលពីថ្ងៃច័ន្ទនៅទីក្រុង Wuzhou ដែលជាទីក្រុងមួយក្នុងតំបន់ Guangxi។

កាសែត Global Times បានឲ្យដឹងជាមួយនឹងមន្ត្រីរដ្ឋាភិបាលជប៉ុន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Kyodo News ថាប្រទេសចិន បានឲ្យដឹងក្រៅផ្លូវការថា មិនមានជនជាតិបរទេសនៅលើយន្តហោះនោះទេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top