បរទេស៖ កងទ័ពរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន មានត្រឹមតែស្បៀងអាហារ ប្រេងឥន្ធនៈ និងគ្រាប់រំសេវគ្រប់គ្រាន់ សម្រាប់រយៈពេលបីថ្ងៃទៀតប៉ុណ្ណោះ នៃការប្រយុទ្ធគ្នា ក្នុងប្រទេសអ៊ុយក្រែន , នេះបើតាមឧត្តមសេនីយរបស់ទីក្រុង គៀវ បានអះអាងនៅថ្ងៃនេះ ខណៈដែលការវាយប្រហារ លើទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធ ត្រូវបានដកថយ ហើយការវាយលុក នៅកន្លែងផ្សេងទៀត នៅក្នុងប្រទេសនៅតែជាប់គាំង។

យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា អគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានអះអាងនៅក្នុងការធ្វើបច្ចុប្បន្នភាព ពេលព្រឹករបស់ពួកគេថា ការបរាជ័យផ្នែកភ័ស្តុភារ ដោយកងកម្លាំងរុស្ស៊ី រួមទាំងអសមត្ថភាព ក្នុងការបង្កើតបំពង់បង្ហូរប្រេង ដើម្បីផ្គត់ផ្គង់កងទ័ពនៅជួរមុខ បានធ្វើឱ្យពួកគេប្រឈមមុខ នឹងការរំពឹងទុកដែលនឹងជិតអស់សាំង។
ទន្ទឹមនឹងនេះ ចារកម្មអង់គ្លេសបាននិយាយថា ការប៉ុនប៉ងដោយទីក្រុងមូស្គូ ដើម្បីដណ្តើមយកទីក្រុង Mariupol ភាគខាងត្បូង ដែលត្រូវបានគេមើលឃើញថា ជាគោលដៅសំខាន់សម្រាប់លោក ពូទីន ដើម្បីអាចទាមទារនូវភាពស្រដៀងគ្នា នៃភាពជោគជ័យនៅក្នុង “ប្រតិបត្តិការយោធាពិសេស” របស់គាត់ – “បន្តត្រូវបានបន្តបរាជ័យ” ចំពេលមានការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ៕ ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
