បរទេស ៖ លោកស្រីនាយករដ្ឋមន្ត្រី ដាណឺម៉ាក Mette Frederiksen កាលពីថ្ងៃអង្គារម្សិលមិញនេះ បានចេញសេចក្តីប្រកាសមួយដើម្បីបញ្ជាក់ថាជនភៀសខ្លួនអ៊ុយក្រែន នឹងមិនអាចទទួលបានសិទ្ធក្លាយ ជាពលរដ្ឋ ឬរស់នៅក្នុងប្រទេសដាណឺម៉ាក រហូតនោះឡើយ។
យោងតាមការចេញផ្សាយរបស់ RT.com លោកស្រីបានបន្តថា ពលរដ្ឋអ៊ុយក្រែនទាំងនោះ ចាំបាច់ត្រូវតែត្រឡប់ទៅកាន់ ប្រទេសកំណើតរបស់ខ្លួនវិញដើម្បីជួយកសាង ប្រទេសនៅក្រោយជម្លោះ ។
ការប្រកាសនេះ បានធ្វើឲ្យមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទោះបីជាច្បាប់របស់ដាណឺម៉ាក ដែលទើបានប្រកាស អនុម័ត កាលពីសប្តាហ៍មុនបានបញ្ជាក់ ហើយថា ពលរដ្ឋ អ៊ុយក្រែន ដែលជាជនភៀសខ្លួន ចូលមកដល់ប្រទេសដាណឺម៉ាក នឹងអាចទទួលបានសិទ្ធ ក្នុងការធ្វើការងារ និងទទួលបានការអប់រំ ផងដែរ ។
លោកស្រីបានបញ្ជាក់ បែបនេះថា ក្នុងនាមជាជនភៀសខ្លួនគឺ មានន័យថាបណ្តោះអាសន្ន ប៉ុណ្ណោះដូច្នេះអ្នកគួរ តែត្រូវធ្វើដំណើរត្រឡប់ទៅជួយ កសាងប្រទេស របស់អ្នកវិញនៅពេល ដែលអ្នកមានឱកាស។
គួរឲ្យដឹងដែរថា សភាជាតិរបស់ដាណឺម៉ាក កាលពីសប្តាហ៍កន្លង ទៅបានប្រកាសផ្តល់សិទ្ធក្នុង ការរស់នៅបណ្តោះអាសន្ន ជូនពលរដ្ឋអ៊ុយក្រែន ត្រឹមតែរយៈពេល ២ ឆ្នាំប៉ុណ្ណោះ ហើយនឹងជម្រើស ក្នុងការបន្តសិទ្ធនេះរយៈពេល១ឆ្នាំទៀត ព្រមទាំងឱកាសធ្វើការងារទទួលបាន ការអប់រំនិងសិទ្ធទទួលបានសេវាកម្ម សាធារណៈផងដែរ៕
ប្រែសម្រួល៖ស៊ុនលី