ព័ត៌មានអន្តរជាតិ

លោក Zelensky អះអាងថា ពលរដ្ឋជាង១០ម៉ឺននាក់ កំពុងរស់នៅទាំងលំបាក ក្នុងទីក្រុង Mariupol

បរទេស ៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅព្រឹកថ្ងៃពុធនេះបានឲ្យដឹងថា ពលរដ្ឋអ៊ុយក្រែន ប្រមាណជា១០០០០០នាក់ទៀតនៅតែបន្តរស់នៅក្នុងទីក្រុង Mariupol នៅឡើយ ទោះបីជាកំពុងទទួលរងការទំលាក់គ្រាប់បែក ជាច្រើនពីសំណាក់ យោធារុស្សីក្តី។

ប្រកាសនៅលើ បណ្តាញសង្គម Facebook របស់ខ្លួនលោកប្រធានាធិបតី អ៊ុយក្រែន Volodymr Zelensky បានអះអាងថា គិតមកដល់ថ្ងៃនេះ ពលរដ្ឋជាង១០០ ០០០នាក់ កំពុងស្ថិតនៅ ក្នុងទីក្រុងផែសមុទ្រមួយនេះ ក្នុងលក្ខខណ្ឌអមនុស្សធម៍ ទាំងគ្មានអាហារគ្មានទឹកគ្មានថ្នាំពេទ្យនិងកំពុងជ្រកកោន ដើម្បីគេចខ្លួនចេញពីគ្រាប់ផ្លោង ជារៀងរាល់ថ្ងៃ ។

លោកប្រធានាធិបតី បានបន្ថែមទៀតថា ក្នុងពេលជាមួយគ្នានេះផងដែរ អ៊ុយក្រែនកំពុងតែព្យាយាម ដល់កិច្ចការងារជួយសង្គ្រោះ ជនស៊ីវិលតាមរយៈច្រករបៀង មនុស្សធម៍ប៉ុន្តែក៏កំពុងការរារាំងខ្លាំង ពីសំណាក់កងកម្លាំងយោធា របស់រុស្សីនៅឡើយ។

គួរឲ្យដឹងដែរថា យោងតាមការបញ្ជាក់ ដោយលោកប្រធានាធិបតីរូបនេះដដែល បានឲ្យដឹងដែរថា គិតត្រឹមរយៈពេល២សប្តាហ៍ចុងក្រោយនេះ អ៊ុយក្រែនបានទទួល ជំនួសមនុស្សធម៍ ប្រមាណជា១០០ ០០០តោន រួចរាល់ហើយផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top