ព័ត៌មានអន្តរជាតិ

CCFR​ Comment#​បទវិភាគ៖​សមភាព​ពូជសាសន៍​ គឺជា​រឿង​ដែល​មិនអាច​សម្រេច ​បាននៅ​សហរដ្ឋអាមេរិក​​

ពេលថ្មីៗ​កន្លងទៅនេះ ​នៅ​សហរដ្ឋអាមេរិក​បាន​កើតឡើង​រឿងហេតុ​ប៉ុន្មានករណី​ដែលគួរឱ្យភ័យ​ខ្លាចយ៉ាងខ្លាំង ។ ពេលក្រុមលើក​ទឹកចិត្តនៃ​វិទ្យាល័យមួយ​នៅរដ្ឋ ​Texas របស់​សហរដ្ឋអាមេរិក​បាន​សម្តែងនៅ​សួនកម្សាន្ត​ Disney ​នៅ​ពេលថ្មីៗ​កន្លង​ទៅនេះ ​ពួកគេ​បាន​ស្រែក​ពាក្យ​ស្លោក​ដែល​មកពី​វប្បធម៌​ជនជាតិ​ឥណ្ឌា​អាមេរិកកាំងថា​ “ទៅ​បកស្បែក​ក្បាល​របស់​ជនជាតិ​ឥណ្ឌា​អាមេរិកកាំង​ ទៅបក​ស្បែកក្បាល​របស់ពួកគេ”។

តើ​ហេតុអ្វីបាន​ជាសិស្ស​វិទ្យាល័យ​ទាំងនោះ​អាចស្រែក​ពាក្យស្លោក​ដ៏ឃោរឃៅ​អ៊ីចឹង?​រឿងនេះគឺមាន​ដើមហេតុ​ជាយូរ​ណាស់​មក​ហើយ ។

ចាប់តាំងពី​​អ្នកអាណានិគមនិយម​ដើរលើដីរបស់​អាមេរិកខាងជើងមក ​ក៏ចាប់ផ្តើមអនុវត្ត​គោលនយោបាយ​ប្រល័យ​ពូជសាសន៍​ចំពោះ​ជនជាតិ​ឥណ្ឌា​អាមេរិកកាំង​តាម​​​ផែនការដែរ​ ​។ នៅឆ្នាំ​១៨១៤ ​លោក ​James ​Madison ​ដែលជា​ប្រធានាធិបតី​អាមេរិក​កាលនោះ​បាន​ប្រកាស​បទបញ្ជា​មួយថា ​ប្រគល់ស្បែក​ក្បាលមួយ​របស់ជនជាតិ​ឥណ្ឌា​អាមេរិកកាំង​ រដ្ឋាភិបាល​នឹងផ្តល់​ប្រាក់រង្វាន់​ពី៥០ដល់​១រយដុល្លារ​អាមេរិក ។
នៅឆ្នាំ១៨៦៤ ​ដោយសារ​ជនជាតិ​ឥណ្ឌា​អាមេរិកកាំង​ចំនួនតិច​ប្រឆាំងនឹង​ការចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ស្តីពី​ការលក់​ដីធ្លី ដូច្នេះ​ លោក ​John ​Chivington ​គ្រូគង្វាល​របស់អាមេរិក​បានបង្កើត ​“ការសម្លាប់រង្គាល​ Sand ​Creek ”ដ៏អាស្រូវ​ឈ្មោះ​នៅតំបន់​ភាគអាគ្នេយ៍​នៃរដ្ឋ ​Colorado ។​ ទាហាន​របស់លោក ​John ​Chivington ​បាន​វះចេញ​ស្បែកក្បាល​របស់ស្ត្រី​និងកុមារ​ កាត់ក្បាល​របស់​ពួកគេ ​ហើយ​ដង្ហែក្បួន​បង្ហាញជា​សាធារណៈ​បន្ទាប់ពី​វិលត្រឡប់​ទៅក្រុង​ Denver វិញ ។
ក្រៅពីនេះ ​សិស្ស​ស្បែកស​ថ្នាក់ទី៨នៃ​សាលារៀន​មួយនៅរដ្ឋ ​Carolina ​ខាងជើង​របស់​អាមេរិក​បាន​រៀបចំធ្វើ “ការលក់​ដេញថ្លៃ​ទាសករ​ត្រាប់តាម​ការពិត​”​មួយលើក​ ដែល​ក៏គួរឱ្យ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ផងដែរ ។

លោកស្រី ​Ashley ​Palmer ​ម្តាយរបស់​សិស្សអាមេរិក​ម្នាក់បាន​បង្ហោះសារ​នៅលើគណនី​ហ្វេសប៊ុក​របស់គាត់ថា​ មិត្តរួមថ្នាក់​មួយចំនួន​របស់លោក ​Jeremiah ​ដែលជា​កូនប្រុស​ស្បែកខ្មៅ​របស់​លោកស្រី​បានរៀបចំធ្វើ​ “ការដេញថ្លៃ​ទាសករ​”មួយលើក ​នៅពេលថ្មីៗ​កន្លងទៅនេះ ​ហើយ​កូនប្រុស​របស់គាត់ត្រូវ​ចាត់ទុកជា​ទាសករ​យកទៅ​លក់ដេញថ្លៃ​ហើយ! លោកស្រី ​Ashley ​Palmer ​បាន​ថ្លែងថា​ ពេល​រៀបរាប់អំពី​រឿងដែល​ត្រូវគេលក់​ដោយ​ដេញថ្លៃ​ចំពោះ​លោកស្រី ​កូនប្រុស​របស់គាត់​គឺមាន​ភាពស្ងប់ស្ងាត់​ណាស់ ​ហាក់ដូចជា​រឿងនេះ​គឺជារឿង​ធម្មតាមួយ​ ។​ ចំណែក​លោក ​Christy ​Wagner ​ដែលជា​ឳពុករបស់​សិស្ស​ស្បែកខ្មៅ​ម្នាក់ទៀត​ដែលត្រូវគេ​លក់ដោយ​ដេញថ្លៃ​បានថ្លែងថា ​តាមការពិត​ ទង្វើ​ពូជសាសន៍និយម​បែបនេះ​មិនត្រឹមតែ​បាន​កើតឡើង​នៅស្រុក​ Chatham ​ប៉ុណ្ណោះទេ ​ថែមទាំង​ក៏បានកើត​ឡើងនៅរដ្ឋ ​Carolina ​ខាងជើង​និងតំបន់​នានាទូទាំង​សហរដ្ឋអាមេរិក​ទៀតផង ។

ការរើសអើង​ពូជសាសន៍​ជាស្លាកស្នាម​ដ៏អាក្រក់ដែល​មិនអាច​បំភ្លេចបាន​បំផុតក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក ។​ គិតមកទល់​បច្ចុប្បន្ននេះ​ ក្រុមជនជាតិ​ភាគតិចដែល​យក​ពលរដ្ឋអាមេរិក​ដើម​កំណើត​អាហ្វ្រិក​ជាតំណាង ​នៅតែ​ទទួល​ភាពអយុត្តិធម៌​ឬអសមភាព​យ៉ាង​ទូលំទូលាយ​ក្នុងការរៀនសូត្រ ​រកការងារធ្វើនិង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​ជាដើម ។ នឹកស្មាន​មិនដល់ថា ​ក្នុង​សាលារៀន​ដែលជា​កន្លែងបង្រៀន​និងអប់រំ​សិស្សនិង​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ជូនចំពោះ​សង្គមនេះ​ សិស្សអាមេរិក​បែរជាគិតថា​ “ការលក់ដូរ​ទាសករ” ​និង​“បក​ស្បែកក្បាល​របស់ជនជាតិ​ឥណ្ឌា​អាមេរិកកាំង”​គឺជារឿង​ប្រក្រតី ​។ ​អាច​និយាយ​បានថា ​នៅ​សហរដ្ឋអាមេរិក ​ការរើសអើង​ពូជសាសន៍​បានក្លាយជា​ចរិតអាក្រក់​ជាប្រព័ន្ធ​ទៅហើយ​ ។ ​តើមនុស្ស​ជំនាន់​ក្រោយ​របស់​សហរដ្ឋអាមេរិក​ដែលធំធាត់​ឡើងក្នុង​ប្រព័ន្ធអប់រំ​បែបនេះ​ អាចអនុវត្ត​តាមអ្វី​ដែល​ហៅថា “​ប្រជាធិបតេយ្យ”​និង “​សិទ្ធិមនុស្ស”​ដែល​អាមេរិកបាន​អួតអាង​ទាំងនោះ​ឬទេ?​ចំណែក​សមភាព​ពូជសាសន៍វិញ​ក៏មុខជានឹង​ក្លាយជារឿង​ដែល​មិនអាច​សម្រេចបាន​នៅ​សហរដ្ឋអាមេរិក​ជាក់ជា​មិនខាន។

To Top