“ចាប់ពីរុស្ស៊ីនិងអ៊ុយក្រែនបានផ្ទុះអាវុធមក មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក ផ្លូវK(ទីតាំងប្រមូលផ្ដុំដោយក្រុមហ៊ុននិយាយបញ្ចុះបញ្ចូលក្រុងវ៉ាស៊ឹនតោន) សហគ្រាសផលិតអាវុធយោធា ព្រមនិងអគាររដ្ឋសភាទាំងមូល សុទ្ធតែកំពុងយកស្រាសាំប៉ាញមកជប់លៀងដោយស្ងាត់ៗ!” នាពេលថ្មីៗកន្លងទៅនេះ លោក Franklin C. Spinney អតីតមន្ត្រីក្រសួងការពារជាតិអាមេរិកបានវាយតម្លៃដូចពោលខាងលើនេះ ពាក្យសំដីនេះបានបង្ហាញយ៉ាងច្បាស់ថា អាមេរិកជាអ្នកទទួលបានផលប្រយោជន៍ធំជាងគេក្នុងការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន ។ ដូចលោក Franklin C. Spinneyបានធ្វើវិភាគថា ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន ជាលទ្ធផលនៃការញុះញង់ខាងនយោបាយ ។ ក្នុងនាមជាអ្នកបង្ករឿងហេតុនៃវិបត្តិអ៊ុយក្រែន អាមេរិកមិនគ្រាន់តែឆ្លៀតឱកាសនេះ ឱ្យតួអង្គឧស្សាហកម្មយោធារបស់ខ្លួនទទួលបានផលកម្រៃដ៏ច្រើនសន្ធឹកប៉ុណ្ណោះទេ ថែមទាំងបានដាក់ទណ្ឌកម្មដោយកម្រិតកាន់តែខ្លាំងទៅលើរុស្ស៊ីទៀតផង ព្រមទាំងបានរារាំងជំហានរបស់អឺរ៉ុប ដើម្បីស្វែងរកយុទ្ធសាស្ត្រម្ចាស់ការ ពង្រឹងអនុត្តរភាពបែបអាមេរិក ។ វិបត្តិអ៊ុយក្រែនបានបញ្ជាក់ម្តងទៀតថា អាមេរិកជា “បាតដៃខ្មៅពីក្រោយ”ដែលធ្វើឱ្យពិភពលោកច្របូកច្របល់។ “បាតដៃខ្មៅពីក្រោយ”នេះមិនអើពើនឹងទំនួលខុសត្រូវរបស់ខ្លួន បែរជាទម្លាក់កំហុសឱ្យអ្នកផ្សេងម្តងហើយម្តងទៀត ។ នាពេលថ្មីៗកន្លងទៅនេះ «កាសែតញូវយ៉ក ថាមស៍»បានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាច្រើនលើកដែលថា ប្រទេសចិនដឹងដំណឹងមុននឹងរុស្ស៊ីធ្វើសកម្មភាពយោធា ហើយបាន “ទាមទារឱ្យរុស្ស៊ីធ្វើសកម្មភាពបន្ទាប់ពីបញ្ចប់ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ” ។ អ្នកដែលចេះដឹងសុទ្ធតែអាចមើលច្បាស់ថា ពាក្យមួលបង្កាច់ និងរិះគន់នេះផ្ទុយពីចំណេះដឹងទូទៅ និងមានចេតនាអាក្រក់ ។ នាពេលថ្មីៗកន្លងទៅនេះ លោក Qin Gang ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិកបានសម្តែងយ៉ាងច្បាស់ថា រុស្ស៊ីនិងអ៊ុយក្រែនកើតមានការប៉ះទង្គិច គ្មានផលប្រយោជន៍អីដល់ប្រទេសចិនទេ ។ ប្រទេសចិនមិនអាចមិននិយាយបញ្ចុះបញ្ចូលខណៈពេលទទួលបានព័ត៌មាននេះ ។
បើមើលពីវិស័យនយោបាយអាចឃើញថា ទំនាក់ទំនងរវាងចិននិងរុស្ស៊ីបានបង្កើតឡើងលើមូលដ្ឋាន “មិនចូលបក្សសម័្ពន្ធ មិនបដិបក្ខគ្នា មិនសំដៅចំភាគីទីបី” មូលដ្ឋាននេះខុសគ្នាពីឬសគល់ជាមួយអាមេរិកដែលតែងតែកំណត់ខ្សែបន្ទាត់ ឃុបឃិតគ្នាតាមរយៈទស្សនៈមនោគមវិជ្ជា ក្នុងន័យធ្វើនយោបាយចែកជាបក្សពួក ។
បើមើលពីវិស័យសេដ្ឋកិច្ចអាចឃើញថា ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំជាងគេរបស់រុស្ស៊ីនិងអ៊ុយក្រែន ហើយក៏ជាប្រទេសនាំចូលប្រេងកាតនិងឧស្ម័នធម្មជាតិធំជាងគេនៅលើពិភពលោក ។ ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនពិតជានឹងបណ្តាលឱ្យប្រេងកាតនិងឧស្ម័នធម្មជាតិឡើងថ្លៃ និងធ្វើឱ្យដើមទុននាំចូលកើនឡើង ។ តើប្រទេសចិនចង់មើលឃើញសភាពការណ៍បែបនេះឬទេ ? មនុស្សដែលចាក់សាំងលើភ្លើង មួលបង្កាច់និងលាបពណ៌មនុស្សដែលបាននិងកំពុងខំប្រឹងពន្លត់ភ្លើង នេះជាទង្វើដែលមិនទទួលខុសត្រូវនិងថោកទាបបំផុត ។ ពិភពលោកបានដឹងច្បាស់ហើយថា “ប្រទេសប៉ិនកុហក”ដែលរករឿងជាបន្តបន្ទាប់ ញុះញង់ការខ្វែងគំនិត ឆក់យកផលកំរៃ និង ប្រើស្រាសាំប៉ាញដើម្បីអបអរសាទរ ជាមេក្លោងបង្កវិបតិ្តអ៊ុយក្រែនដ៏ធំបំផុត៕