ព័ត៌មានអន្តរជាតិ

Update: រុស្សី បណ្តេញមន្ត្រីទូតអាមេរិក ជាច្រើននាក់ ចេញពីប្រទេស

បរទេស៖ ប្រទេសរុស្សីម្សិលមិញនេះ តាមរយៈការចេញផ្សាយរបស់ rt.com បានឲ្យដឹងថា បានសម្រេចចិត្តបណ្តេញ មន្ត្រីទូតច្រើននាក់របស់អាមេរិក ដែលមិនទាន់បានបញ្ជាក់ច្បាស់ អំពីចំនួនចេញពីប្រទេសរុស្សី ឆ្លើយតបទៅនឹងការសម្រេចចិត្ត បណ្តេញមន្ត្រីទូតរុស្សីចំនួន ១២នាក់ ដោយរដ្ឋាភិបាលអាមេរិក កន្លងមកចេញពីអង្គការសហប្រជាជាតិ។

ក្រសួងការបរទេស ដែលបានចេញសេចក្តី ថ្លែងការណ៍កាលពីថ្ងៃម្សិលមិញនោះដែរ បានបញ្ជាក់ថា មន្ត្រីការទូតជាន់ខ្ពស់របស់អាមេរិកម្នាក់ នៅក្នុងទីក្រុងមូស្គូព្រមជាមួយ នឹងបញ្ជីនៃមន្ត្រីអ្នកកាទូតអាមេរិក ជាច្រើននាក់ នឹងត្រូវប្រគល់ជូនពួកគាត់ ដើម្បីអាចត្រឡប់ទៅកាន់ ប្រទេសកំណើតវិញ។

ក្រសួងការបរទេសរុស្សី បានបង្ហើបទៀតដែរថា វាជាការសងសឹកចំពោះ ការបណ្តេញអ្នកការទូតរុស្ស៊ី ចេញពីបេសកកម្មរបស់ អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក និងបុគ្គលិករុស្ស៊ីម្នាក់ចេញ ពីលេខាធិការដ្ឋានអង្គការ សហប្រជាជាតិនាពេលកន្លងមក ។

ផ្ទាំងពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍បានបន្តទៀតថា រុស្សីធ្លាប់បានរំលឹកជារឿយៗ ហើយមកថា គ្រប់សកម្មភាពរបស់អាមេរិក ប្រឆាំងទៅនឹងរុស្សី នឹងត្រឡប់មកវិញជាការទទួលបាន នូវការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយជាមិនខាន ពីសំណាក់ប្រទេសរុស្សី ៕

ប្រែសម្រួល៖ ស៊ុន លី

To Top