ភ្នំពេញ៖ លោក ហេង វ៉ាន់ដា នាយកសកលវិទ្យាធិការ វ៉ាន់ដា គណនេយ្យ ក្នុងនាមជាអ្នកតាមដាន ភូមិសាស្រ្តនយោបាយ បានលើកឡើងថាប្រសិនបើ ភាពបញ្ឈឺចិត្ត របស់នាយករដ្ឋមន្ត្រីស្លូវ៉ាគី ប៉ូឡូញ និងលីទុយអានី ព្រមទាំងការដាក់គំនាបទណ្ឌកម្ម ការផ្សព្វផ្សាយឲ្យស្អប់រុស្សី និងលោក ពូទីន នៅបន្តមាននោះ ប្រទេសអ៊ុយក្រែន អាចប្រឈមជាមួយ នឹងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីជាក់ជាមិនខាន។

ការលើកឡើងរបស់លោក ហេង វ៉ាន់ដា បែបនេះបន្ទាប់ពីអង្គការណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក បាននឹងកំពុងដាក់សម្ពាធកាន់តែខ្លាំងឡើងៗ ទៅកាន់មេដឹកនាំរុស្ស៊ី ដែលដឹកនាំដោយ លោក ពូទីន ដែលមានរហ័សនាមថា ខ្លាឃ្មុំទឹកកក។

ជុំវិញករណីមិនថមថយ ក្នុងវិបត្តិអ៊ុយក្រែននេះ លោក ហេង វ៉ាន់ដា បានលើកឡើងជាទស្សនៈផ្ទាល់ខ្លួនចំនួន៣ចំនុចរួមមាន៖
១. មានមិត្តភ័ក្តយើងតិចតួចណាស់ថា រុស្ស៊ី មិនប្រើនុយក្លេអ៊ែរ នៅអ៊ុយក្រែនទេ។
២. ចំពោះខ្ញុំ (ហេង វ៉ាន់ដា ) ដោយវិភាគឃើញ សហរដ្ឋអាមេរិក អង់គ្លេស កាណាដា អូតង់ ពិសេស ភាពបញ្ឈឺចិត្ត របស់នាយករដ្ឋមន្ត្រីស្លូវ៉ាគី ប៉ូឡូញ និងលីទុយអានី, ការជួយជាអាវុធ ការដាក់គំនាបទណ្ឌកម្ម ការផ្សព្វផ្សាយឲ្យស្អប់រុស្សី និង លោក ពូទីន ការរឹបអូសទ្រព្យសម្បត្តិរដ្ឋ និងបុគ្គលភាពរុស្ស៊ី, ខ្ញុំ(ហេង វ៉ាន់ដា )គិតថា អ៊ុយក្រែនគេចមិនផុត ពីអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីមិនខាន។ តើអាវុធនុយក្លេអ៊ែរចេញពេលណា? ប៉ុន្មានគ្រាប់? ធ្លាក់ចំទីក្រុងណានៅអ៊ុយក្រែន? មានតែលោកពូទីន ម្នាក់គត់ ជាអ្នកកំនត់ជោគវាសនា។ ដល់ពេលនោះ តើមានប្រទេសណាខ្លះហ៊ានបាញ់ អាវុធនុយក្លេអ៊ែរ ចូលដីអ៊ុយក្រែន ដើម្បីកំទេច ទ័ពរុស្សីវិញ ឬទេ?
៣. ខ្ញុំ(ហេង វ៉ាន់ដា ) គិតថា ការបាញ់អាវុធនុយក្លេអ៊ែរ កំទេចអ៊ុយក្រែននេះ ជិតមកដល់ហើយ។ គេនឹងបញ្ឆោតឲ្យរុស្ស៊ី បាញ់នុយក្លេអ៊ែរ ជាង៦០០០គ្រាប់នេះឲ្យអស់។ បន្ទាប់មកទៀត គេនឹងចូលទៅចាប់ពូទីន ដូចចាប់សាដាំហ៊ូសេនចឹង។

តែទោះបីជាយ៉ាងណាក៏ដោយ លោក ហេង វ៉ាន់ដា ក៏បានដាក់ក្ដីសង្ឃឹមថា រឿងនេះមិនអាចកើតឡើង ទៅចុះ។
លោក ហេង វ៉ាន់ដា លើកឡើងចោទជាសំនួរថា តើប្រទេសណាខ្លះ នឹងទទួលបាននុយក្លេអ៊ែរ ខ្លះ?៕
