គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឲ្យដឹងថា លោកបានសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ដើម្បីពិភាក្សាអំពីជំនួយបន្ថែម ដល់អ៊ុយក្រែន។
លោក Zelensky បានសរសេរនៅលើបណ្ដាញ Twitter ឲ្យដឹងថា “យើងបានពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីអង់គ្លេស អំពីដំណើរនៃអរិភាព និងជំនួយការពារជាតិដល់អ៊ុយក្រែន”។
លោក Zelensky បានលើកឡើងថា លោកបានទទួលការធានា ពីការគាំទ្ររបស់ Johnson នៅមុនកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍ នៃក្រុមប្រទេសទាំងប្រាំពីរ (G7) និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)។
សម្រាប់ផ្នែករបស់លោក នាយករដ្ឋមន្រ្តីអង់គ្លេស ចនសុន បានឲ្យដឹងថា លោកនឹងជំរុញសហគមន៍អន្តរជាតិ ឱ្យបញ្ជូនជំនួយយោធាបន្ថែមទៀត ដល់អ៊ុយក្រែន និងបង្កើនសម្ពាធលើរុស្ស៊ី។
គួរបញ្ជាក់ថា មេដឹកនាំនៃបណ្តាប្រទេស G7 និងណាតូ នឹងជួបប្រជុំគ្នា សម្រាប់កិច្ចប្រជុំកំពូលវិសាមញ្ញ នៅទីក្រុងព្រុចសែល នៅថ្ងៃព្រហស្បតិ៍នេះ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
