ម៉ូស្គូ៖ រុស្ស៊ីនឹងបដិសេធមិនទទួលលុយ ដុល្លារអាមេរិក ដោយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា នឹងទទួលយកលុយដុល្លារឬអឺរ៉ូនោះទេ ហើយទទួលយកតែលុយរូប្លែ តែប៉ុណ្ណោះ សម្រាប់ការលក់ឧស្ម័ន ធម្មជាតិរបស់ខ្លួន ដែលផ្គត់ផ្គង់ទៅឱ្យ “ប្រទេសដែលមិនរួសរាយរាក់ទាក់” (ប្រទេសអមិត្ដ) រួមទាំងសមាជិកសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ។
លោក ពូទីន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ ជាមួយសមាជិករដ្ឋាភិបាល តាមរយៈតំណភ្ជាប់វីដេអូថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ប្រទេសលោកខាងលិច មួយចំនួនបានអនុវត្ត “ការសម្រេចចិត្តមិនស្របច្បាប់” ដើម្បីបង្កកទ្រព្យសម្បត្តិ របស់រុស្ស៊ី ដូច្នេះការធ្វើឱ្យខូចដល់ភាពជឿជាក់ នៃរូបិយប័ណ្ណរបស់ពួកគេ។
លោកបានបន្ដថា “វាមិនសមហេតុផល សម្រាប់ពួកយើង ក្នុងការផ្គត់ផ្គង់ទំនិញ របស់យើងទៅកាន់សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងទទួលបានការទូទាត់ជាដុល្លារ ប្រាក់អឺរ៉ូ និងរូបិយប័ណ្ណផ្សេងទៀត” ។
លោកពូទីន បានសម្រេចចិត្តអនុវត្តសំណុំនៃវិធានការ ដើម្បីផ្ទេរការទូទាត់ទៅជាប្រាក់រូប្លែ ដោយចាប់ផ្តើមពីឧស្ម័នធម្មជាតិ របស់រុស្ស៊ី ក្នុងរយៈពេលដ៏ខ្លីបំផុត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។
លោកបានសន្យាថា ទោះជាយ៉ាងណាក៏ដោយ រុស្ស៊ីនឹងបន្តផ្គត់ផ្គង់ឧស្ម័ន ស្របតាមបរិមាណ និងតម្លៃនៅក្នុងកិច្ចសន្យា ដែលមានស្រាប់។
លោកពូទីនបានបញ្ជាក់ថា “ការផ្លាស់ប្តូរនឹងប៉ះពាល់ ដល់តែរូបិយប័ណ្ណទូទាត់ ខ្ញុំស្នើឱ្យរដ្ឋាភិបាលចេញសេចក្តីណែនាំ ដែលពាក់ព័ន្ធដល់ (ក្រុមហ៊ុនយក្ស ឧស្សាហកម្មឧស្ម័នរុស្ស៊ី) Gazprom ស្តីពីការកែប្រែកិច្ចសន្យា ដែលមានស្រាប់”៕
ប្រែសម្រួល ឈូក បូរ៉ា