ព័ត៌មានអន្តរជាតិ

លោក Donald Trump ដាក់ពាក្យប្តឹងលោកស្រី Hillary Clinton ជុំវិញបញ្ហាចោទប្រកាន់មួយ កាលពីឆ្នាំ២០១៦

បរទេស៖ អតីតប្រធានាធិបតី អាមេរិក លោក Donald Trump បានសម្រេចចិត្ត ក្នុងការឈានទៅដល់ការប្តឹង លោកស្រី Hillary Clinton ដែលមកពីគណបក្សប្រជាធិបតេយ្យ ព្រមទាំងមនុស្សពាក់ព័ន្ធ ផ្សេងទៀតទៅនឹង របាយការណ៍ Steele Dossier ដែលធ្លាប់បានចោទប្រកាន់ អំពីទំនាក់ទំនង រវាងលោក Trump ជាមួយនឹងរុស្ស៊ី កាលពីឆ្នាំ២០១៦។

ពាក្យបណ្តឹង ដែលមានទាំងលោកស្រី Clinton ក្រុមមេធាវីរបស់លោកស្រី អតីតបុគ្គលិករបស់ FBI និងមនុស្សពាក់ព័ន្ធជាច្រើនទៀត ដោយលោក Trump បានចោទប្រកាន់ថាពួកគេ បានធ្វើឲ្យកេរ្ត៍ឈ្មោះ និងគុណភាព
នៃអាណិត្តប្រធានាធីបតី របស់លោក ត្រូវបានខូចខាតធ្ងន់ធ្ងរ បន្ទាប់ពីការចោទប្រកាន់ ទាំងនោះរួចមក។

ផ្ទាំងពាណិជ្ជកម្ម

ពាក្យបណ្តឹងដែលបានបញ្ជូន ទៅដល់តុលាការ សហព័ន្ធរួចទៅហើយនោះ បានធ្វើការទាមទារចំពោះសំណង ប្រមានជា៧២លានដុល្លារ ព្រមទាំងតម្លៃសេវាកម្ម រត់ការផ្លូវច្បាប់២៤លានដុល្លារ ផ្សេងទៀត ផងដែលលោក Trump បានអះអាងថា ជាអ្វីដែលលោកបានទទួលរង ការឈឺចាប់និងផលលំបាក ចេញពីរបាយការណ៍ Steele Dossier ៕

ប្រែសម្រួល៖ស៊ុនលី

To Top