បរទេស៖ អ្នកនាំពាក្យរបស់ ក្រសួងការពារជាតិនៃ រដ្ឋាភិបាលក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានលើកឡើងថា បច្ចុប្បន្នសហរដ្ឋអាមេរិក កំពុងព្យាយាមធ្វើការ “ជះភក់” ដែលប្រឡាក់មក លើប្រទេសចិនជុំវិញបញ្ហាសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។
យោងតាមការចេញផ្សាយដោយ rt.com និងក៏ជាការលើកឡើង របស់ក្រសួងការពារជាតិចិន ផងដែលបានហៅអាមេរិកថា ជាអ្នកមនុស្សកុហកនិងជាមនុស្ស បង្កបញ្ហាហើយបន្ថែមថាមនុស្សគ្រប់គ្នា គួរតែអាចមើលឃើញច្បាស់ នឹងភ្នែកហើយនៅពេលនេះ ថាតើប្រទេសមួយដែលគួរតែ ស្តីបន្ទោសបំផុតចំពោះបញ្ហាវិបត្តិ យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសអ៊ុយក្រែន នៅពេលនេះ។
អ្នកនាំពាក្យរបស់ ក្រសួងការពារជាតិន Wu Qian បានថ្លែងចោទប្រកាន់ ទៅលើក្រុមមន្ត្រីរដ្ឋាភិបាលអាមេរិក មួយចំនួនដែលបានដឹងជាមុន មកហើយអំពីផែនការវាយប្រហារ ដោយរុស្សីមកលើអ៊ុយក្រែន ហើយរដ្ឋាភិបាលប៉េកាំង ក៏ធ្លាប់បានស្នើសុំឲ្យមូស្គូគួរ តែពន្យាពេលរបស់ខ្លួនរហូតដល់ ព្រឹត្តិការណ៍អូឡាំពិករដូវរងារឆ្នាំ២០២២ អាចបញ្ចប់ទៅជាមុនសិនផងដែរ។
លោកអ្នកនាំពាក្យបានបន្តទៀតថា មុខមាត់ពិតរបស់អាមេរិក គឺជាត្រឹមតែជាប្រទេសដែលសំបូរ ទៅដោយពាក្យកុហកបោកប្រាស់ និងបង្កបញ្ហាប៉ុណ្ណោះហើយប្រទេសចិន នឹងប្តេជ្ញាចិត្តប្រឆាំងទៅនឹងការប៉ុនប៉ងនានា របស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ដើម្បីព្យាយាមចែកចាយព័ត៌មាន មិនពិតដែលមានគោលដៅ បង្កបញ្ហាឲ្យចិនជុំវិញបញ្ហានៅអ៊ុយក្រែន ៕
ប្រែសម្រួល៖ ស៊ុន លី