ព័ត៌មានអន្តរជាតិ

Update: អ៊ុយក្រែន-រុស្ស៊ី ចាប់ផ្ដើមការដោះដូរ អ្នកទោសជាលើកដំបូង ចាប់តាំងពីរការផ្ទុះសង្គ្រាម

គៀវ៖ ឧបនាយករដ្ឋមន្ត្រី អ៊ុយក្រែន លោក Iryna Vereshchuk បានឲ្យដឹងថា អ៊ុយក្រែន និងរុស្ស៊ីបានធ្វើការដោះដូរ អ្នកទោសជាលើកដំបូង ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះប្រដាប់អាវុធ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោក Vereshchuk បានឲ្យដឹងនៅលើបណ្ដាញសង្គមហ្វេសប៊ុកឲ្យដឹងថា អ្នកទោសសង្គ្រាមអ៊ុយក្រែន ១០នាក់ ដែលត្រូវបានចាប់ខ្លួន ដោយយោធារុស្ស៊ី ត្រូវបានដោះលែង ជាថ្នូរនឹងទាហានរុស្ស៊ី១០នាក់ ដែលត្រូវបានចាប់ខ្លួន ដោយកងកម្លាំងអ៊ុយក្រែន។

លោក Vereshchuk បានបន្ដថា ក្រៅពីនេះ អ៊ុយក្រែនបានប្រគល់នាវិកជនស៊ីវិលរុស្ស៊ី ១១នាក់ ដែលត្រូវបានជួយសង្គ្រោះ ពីកប៉ាល់លិចនៅជិត Odesa ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជាថ្នូរនឹងនាវិកជនស៊ីវិលអ៊ុយក្រែន ១៩នាក់៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top