បរទេស៖រដ្ឋាភិបាលនៃ ប្រទេសអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសថានឹងផ្តល់ជាជំនួយមនុស្សធម៍ក្នុងទំហំប្រមាណជា ១០០០លានដុល្លារ ទៅដល់ប្រទេសអ៊ុយក្រែន ព្រមទាំងសម្រេចចិត្តទទួលយកជនភៀសខ្លួនអ៊ុយក្រែនយ៉ាងហោចណាស់១០ម៉ឺននាក់ផងដែរ។
យោងតាមការចេញផ្សាយរបស់rt.comបានឲ្យដឹងទៀតដែរថាការសម្រេចចិត្តលើកនេះដោយរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនបានធ្វើឡើងបន្ទាប់
ពីព្រឹត្តិការណ៍ លុកលុយប្រទេសអ៊ុយក្រែនពីសំណាក់មហាយក្សរុស្សីកាលពីថ្ងៃទី២៤ខែកុម្ភៈកន្លងមក។
សេចក្តីថ្លែងការណ៍ដែលត្រូវបាន ធ្វើឡើងដោយផ្ទាល់ពីសំណាក់សេតវិមានរបស់អាមេរិកបានសរសេរបែបនេះថា៖អាមេរិកមានមោទនភាព យ៉ាងខ្លាំង
ក្នុងនាមជាអ្នកផ្តល់ជំនួ យមនុស្សធម៍ការផ្តល់ប្រជាធិបតេយ្យព្រមទាំងជំនួយសិទ្ធមនុស្សដែលមានទំហំជាងគេបង្អស់ទៅកាន់ប្រទេសអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍ដដែលបានបន្តថា៖ពួកយើងនៅតែប្តេជ្ញាចិត្តក្នុងការចូលរួមការពារនិងភាពខ្លាំងរបស់ប្រជាធិបតេយ្យតាមរយៈសកម្មភាពមនុស្សធម៍
ការប្រយុទ្ធប្រឆាំងទៅនឹងអំពើពុករលួយនៅក្នុងប្រទេសអ៊ុយក្រែនក៏ដូចជាប្រទេសជិតខាងហើយពួកយើងនឹងចូលរួមគ្នាដើម្បីបដិសេធដាច់ខាតភាពជាស្វ័យ
ភាពនៃការដឹកនាំនិងការដឹកនាំបែបផ្តាច់ការទាំងឡាយ៕ ប្រែសម្រួល៖ស៊ុនលី