ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន បានឲ្យដឹងថា កងទ័ពរំដោះប្រជាជនចិន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការចាំបាច់ទាំងអស់ដើម្បីទប់ទល់យ៉ាងម៉ឺងម៉ាត់នូវរាល់ការញុះញង់ដែលបំផ្លាញផលប្រយោជន៍ស្នូលរបស់ចិន និងធ្វើឱ្យច្រកសមុទ្រតៃវ៉ាន់អស្ថិរភាព។
លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិរបស់ប្រទេសចិន បានធ្វើការកត់សម្គាល់ជាការឆ្លើយតបទៅនឹងការប៉ុនប៉ងរបស់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យរបស់តៃវ៉ាន់ ដើម្បីភ្ជាប់បញ្ហាអ៊ុយក្រែន ជាមួយនឹងសំណួរតៃវ៉ាន់ និងការរំពឹងទុកនៃ “ការគំរាមកំហែងផ្នែកយោធា” របស់ចិនដីគោកដោយអ្នកនយោបាយសហរដ្ឋអាមេរិកមួយចំនួន។
លោក Wu បានលើកឡើងថា កោះតៃវ៉ាន់មិនមែនជាអ៊ុយក្រែននោះទេ ព្រោះសំណួរតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនដែលមិនមានការជ្រៀតជ្រែកពីបរទេស។ លោកបានបន្ថែមថា គ្មានបុគ្គល ឬកម្លាំងណាអាចឈរក្នុងផ្លូវនៃការបង្រួបបង្រួមរបស់ចិនបាននោះទេ៕ ឈូក បូរ៉ា