ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ថា ការបាញ់សាកល្បងមីស៊ីលផ្លោង អន្តរទ្វីប ជាការបង្ហាញពី នុយក្លេអ៊ែរ និងរារាំងដល់សហរដ្ឋអាមេរិក

សេអ៊ូល៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ នៅថ្ងៃសុក្រនេះថា ការបាញ់បង្ហោះចុងក្រោយបង្អស់ របស់កូរ៉េខាងជើង គឺជាមីស៊ីលផ្លោង អន្តរទ្វីប ហៅកាត់(ICBM)ដ៏ធំ និងថ្មីមួយ ដែលមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានថ្លែងថា ត្រូវបានរចនាឡើង ដើម្បីបង្ហាញពីកម្លាំងនុយក្លេអ៊ែរ របស់ខ្លួន និងរារាំងដល់សហរដ្ឋអាមេរិក ។

គួររំលឹកថា ការបាញ់បង្ហោះកាលពីថ្ងៃព្រហស្បតិ៍ គឺជាការសាកល្បង ICBM ពេញលេញលើកដំបូង ដោយកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ ចាប់តាំងពីឆ្នាំ២០១៧ ។ ទិន្នន័យបានបង្ហាញថា មីស៊ីលនេះបានហោះខ្ពស់ ជាង និងយូរជាងការសាកល្បងមុនៗ របស់កូរ៉េខាងជើង មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រភាគខាងលិច របស់ប្រទេសជប៉ុន ។

ក្រុមអ្នកវិភាគបាន លើកឡើងថា គេហៅថា Hwasong-17 មីស៊ីល ICBM គឺជាកាំជ្រួច ដែលមានឥន្ធនៈរាវដ៏ធំបំផុត មិនធ្លាប់មានដោយប្រទេសណាមួយ ដែលបាញ់ចេញពីឧបករណ៍ បាញ់បង្ហោះតាមដងផ្លូវ ។

យោងតាមក្រុមអ្នកវិភាគ បានឱ្យដឹងថា ផ្នែកផ្តេក និងទំហំរបស់វាក៏បង្ហាញឱ្យឃើញថា កូរ៉េខាងជើង មានផែនការណែនាំ វាជាមួយនឹងក្បាលគ្រាប់ជាច្រើន ដែលអាចវាយប្រហារ គោលដៅជាច្រើន ឬជាមួយនឹងការបញ្ឆោត ដើម្បីបំភាន់អ្នកការពារ នេះបើយោងតាមអ្នកវិភាគ ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា លោក គីម បានបញ្ជាឱ្យធ្វើតេស្តនេះ ដោយសារតែភាពតានតឹងផ្នែកយោធា ដែលកើនឡើងជារៀងរាល់ថ្ងៃនៅក្នុង និងជុំវិញឧបទ្វីបកូរ៉េ និង “ភាពជៀសមិនរួច នៃការប្រឈមមុខដាក់គ្នា ដ៏យូរជាមួយចក្រពត្តិនិយមអាមេរិក អមដោយគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ” ។

លោក គីម បានថ្លែងនៅពេលត្រួតពិនិត្យ ការបាញ់បង្ហោះនេះថា “កងកម្លាំងយុទ្ធសាស្ត្រ … ត្រៀមខ្លួនជាស្រេចដើម្បី ទប់ស្កាត់យ៉ាងហ្មត់ចត់ និងទប់ស្កាត់ការប៉ុនប៉ងយោធា ដ៏គ្រោះថ្នាក់ណាមួយ របស់ចក្រពត្តិនិយមអាមេរិក” នេះបើយោងតាម KCNA ។

ការងាកមករកការបាញ់មីស៊ីល របស់កូរ៉េខាងជើង ចំពោះការសាកល្បងអាវុធ ដែលត្រូវបានគេជឿថា មានសមត្ថភាព វាយប្រហារសហរដ្ឋអាមេរិក បង្កបញ្ហាប្រឈម ដោយផ្ទាល់ចំពោះលោកប្រធានាធិបតី ចូ បៃដិន នៅពេលដែលគាត់ឆ្លើយតបទៅនឹង ការឈ្លានពានរបស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែន ៕

ដោយ៖ម៉ៅ បុប្ផាមករា

To Top