ព័ត៌មានអន្តរជាតិ

ប្រជាជាតិអឺរ៉ុប នឹងចូលរួមគ្នា ធ្វើការបញ្ជា ទិញហ្គាស

បរទេស៖ ប្រធានគណកម្មាការ អឺរ៉ុប លោកស្រី Ursula von der Leyen កាលពីថ្ងៃសុក្រ បានចេញសេចក្តីថ្លែងការណ៍មួយ ដែលអះអាងថាប្លុកអឺរ៉ុប នឹងធ្វើការបញ្ជាទិញ ហ្គាស់ក្នុងនាមជា អ្នកបញ្ជាទិញតែម្នាក់ ប៉ុណ្ណោះ ហើយនឹងយកហ្គាស មកចែកគ្នា ជាមួយនឹងសមាជិកវិញ។

ការសម្រេចចិត្តចុងក្រោយនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំ អឺរ៉ុបទាំងឡាយ បាននឹងកំពុងព្យាយាម ធ្វើការជំនួសហ្គាស ដែលនាំចេញពីរុស្សី ហើយខណៈដែលប្លុក មានជម្រើសក្នុងការទិញ យកហ្គាសដ៏មានតម្លៃ របស់សហរដ្ឋអាមេរិក ជំនួសវិញ។

ថ្លែងនៅក្នុងកិច្ចប្រជុំ រយៈពេល២ថ្ងៃ នៅទីក្រុងប្រ៊ូសែលលោកស្រី Ursula von der Leyen បានបញ្ជាក់ថា៖ស្ថានភាពថាមពល ដែលមានភាពមិនច្បាស់លាស់ បែបនេះ សមាជិកទាមទារ ធ្វើការជាមួយគ្នា ដើម្បីអាចបង្កើត
បានជាកម្លាំងទិញដ៏ធំមួយ ជៀសវាងការបញ្ជាទិញរៀងខ្លួន ដែលអាចធ្វើឲ្យតម្លៃកើនឡើងខ្លាំង ហើយយើងនឹងមិនអាចបំពេញ តាមតម្រូវការរបស់យើង បានឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top