ព័ត៌មានអន្តរជាតិ

Update: រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សី មានបញ្ហាធ្វើទុក្ខបេះដូង

បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅព្រឹកនេះ បានឲ្យដឹងថារដ្ឋមន្ត្រីក្រសួងការពារជាតិ រុស្ស៊ីលោក Sergei Shoigu កំពុងទទួលរងបញ្ហា ធ្វើទុក្ខជំងឺបេះដូង ក្រោយអវត្តមាន ពីសាធារណៈអស់
រយៈពេលជាច្រើនថ្ងៃ។

ទីប្រឹក្សានៃក្រសួងមហាផ្ទៃ លោក Anton Gerashchenko ដែលបានធ្វើការបញ្ជាក់អះអាង ចំពោះបញ្ហានេះ បន្ទាប់ពីលោក Shoigu បានអវត្តមាន ពីសាធារណៈជន តាំងតែពីថ្ងៃទី១១ ខែមីនាមកម្ល៉េះ និងបន្ទាប់
មកបានបង្ហាញខ្លួនបន្តិច នៅក្នុងវិដេអូដែលត្រូវបានបង្ហោះ ដោយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin កាលពីថ្ងៃទី២៤ខែមិនា។

លោក Gerashchenko បានសរសេរនៅលើហ្វេសប៊ុកថា៖ ជំងឺបេះដូងរបស់លោក Shoigu បានធ្វើទុក្ខបន្ទាប់ពីលោក បានទទួលការស្តីបន្ទោសធ្ងន់ៗ ពីសំណាក់លោក Putin ដែលបានអះអាងថា លោកមិនអាចធ្វើបាន
សម្រេចតាមផែនការសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ហើយកំពុងបន្តតាមដានសុខភាព នៅមន្ទីរពេទ្យនៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top