ព័ត៌មានអន្តរជាតិ

Update: យោធារុស្ស៊ី និយាយថា ដំណាក់កាលដំបូង នៃប្រតិបត្តិការយោធានៅអ៊ុយក្រែន ទើបតែបញ្ចប់

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាកងកម្លាំងយោធា នៃប្រទេសរុស្សី បានធ្វើការលើកឡើងថាប្រតិបត្តិការយោធារបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន ទើបតែបានបញ្ចប់ទៅ នៃដំណាក់ដំបូងប៉ុណ្ណោះ។

សេចក្តីប្រកាសនេះបានបញ្ជាក់ថែមទៀត ដោយឡែកជំហ៊ានបន្ទាប់ ពេលនេះយោធារុស្សី នឹងបន្តផ្តោតយកចិត្តទុកដាក់ ទៅលើតំបន់ Donbass ដែលស្ថិតនៅភាគខាងកើត នៃប្រទេសវិញដែលក្នុងនោះ គឺមានរដ្ឋគាំទ្ររបស់រុស្សី ចំនួន២រួចទៅហើយដែលរងចាំ។

ទោះបីជាយ៉ាងណាក្តីមន្ត្រីលោកខាងលិច បានមើលឃើញថាការប្រកាសនេះ ធ្វើឡើងដោយសារតែរដ្ឋាភិបាល ទីក្រុងមូស្គូគឺបានបរាជ័យទៅហើយជាមួយនឹងយុទ្ធសាស្ត្រ ដែលខ្លួនបានរៀបចំមុនធ្វើសង្គ្រាម ប្រឆាំងនៅអ៊ុយក្រែននោះ។

គួរឲ្យដឹងដែរ មកដល់ពេលនេះអ៊ុយក្រែន អាចវាយកាន់កាប់មកវិញ នៅតំបន់មួយចំនួននៅភាគខាងកើត ទីក្រុងគៀវពីកងទ័ពរបស់រុស្សី៕ ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top