ព័ត៌មានអន្តរជាតិ

អាមេរិក នឹងធ្វើអន្តរាគមន៍ផ្នែកយោធា ក្នុងប្រទេសអ៊ុយក្រែន ប្រសិនបើរុស្ស៊ី ប្រើប្រាស់អាវុធគីមី

ទេស៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក គ្មានចេតនាប្រើប្រាស់អាវុធគីមី ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ការអត្ថាធិប្បាយនេះ កើតឡើង បន្ទាប់ពីប្រធានាធិបតី Joe Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការដាក់ពង្រាយសារធាតុ របស់រុស្សីក្នុងប្រទេសអ៊ុយក្រែន នឹងបង្កឱ្យមាន “ការឆ្លើយតបដូចគ្នានោះទៅវិញ” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់លោក Biden នាំឱ្យមានការរំពឹងទុកថា សហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍ផ្នែកយោធាក្នុងប្រទេសអ៊ុយក្រែន ប្រសិនបើរុស្ស៊ី ប្រើប្រាស់អាវុធគីមី មិនថាដោយមធ្យោបាយ មិនមែននុយក្លេអ៊ែរ ឬដោយប្រើអាវុធគីមីរបស់ខ្លួននោះទេ។

លោក Biden ដែលរហូតមកដល់ពេលនេះ បានច្រានចោល ការជាប់ពាក់ព័ន្ធរបស់អាមេរិក ដោយផ្ទាល់ នៅក្នុងជម្លោះដែលកំពុងបន្តនោះ បានបន្ថែមថា “ធម្មជាតិនៃការឆ្លើយតប នឹងអាស្រ័យលើលក្ខណៈនៃការប្រើប្រាស់” ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅលើយន្តហោះ Air Force One, លោក Sullivan បាននិយាយកាលពីថ្ងៃសុក្រថា ការប្រើប្រាស់ឃ្លា “ឆ្លើយតបដោយវិធីដូចគ្នាទៅវិញ” របស់លោក Biden គឺសំដៅទៅលើសមាមាត្រ ហើយថា “នឹងមានតម្លៃធ្ងន់ធ្ងរ ប្រសិនបើរុស្ស៊ី ប្រើប្រាស់អាវុធគីមី”៕

ប្រែសម្រួលៈ ណៃ តុលា

To Top