ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ថា ប្រទេសវៀតណាម បានរាយការណ៍ ពីករណីឆ្លងកូវីដ-១៩ថ្មីចំនួន១០៣,១២៦ករណី គិតត្រឹមថ្ងៃសៅរ៍នេះ ដែលធ្លាក់ចុះ ចំនួន៥.៨៥៣ករណី គិតចាប់ពីថ្ងៃសុក្រ ។
ការឆ្លងថ្មីនៅក្នុងតំបន់ចំនួន៦៣ នៅទូទាំងប្រទេស រួមមានការឆ្លងក្នុងស្រុក ចំនួន១០៣.១២៤ករណី និងការនាំចូល២ករណី ។
រដ្ឋធានីហាណូយ របស់វៀតណាម នៅតែជាចំណុចក្តៅ នៃការរាតត្បាត ដោយមានករណីថ្មីចំនួន៩.៦២៣នាក់នៅថ្ងៃសៅរ៍ នេះ បន្ទាប់មក មានខេត្ត ភូថូ ភាគខាងជើងមានចំនួន៤.៦៧៩នាក់ និងខេត្តង៉ឺអាន ភាគកណ្តាល មានចំនួន៤.៣៦២នាក់ ។
នៅថ្ងៃដដែល អាជ្ញាធរសុខាភិបាល ក៏បានចងក្រងឯកសារ ចំនួន៥៥.១៧៩ករណីកូវីដ-១៩ ដែលត្រូវបានរកឃើញមុននេះ នៅខេត្ត Nam Dinh ភាគខាងជើង ។
ការឆ្លងបាននាំឱ្យចំនួន សរុបរបស់ប្រទេសកើនឡើង ដល់៨.៩១៩.៥៥៧នាក់ ដោយមានអ្នកស្លាប់ចំនួន៤២.២៥៨នាក់ ។
នៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩ ចំនួន៥.១៦៦,១១៧នាក់ ឬ៥៨ភាគរយ នៃអ្នកឆ្លងបានជាសះស្បើយ ។
ក្រសួងបានឲ្យដឹងថា ជិត២០៤.៩លានដូស នៃវ៉ាក់សាំងកូវីដ-១៩ ត្រូវបានគ្រប់គ្រង នៅក្នុងប្រទេស រួមទាំងការចាក់១៨៧,៧ លានលើមនុស្សដែលមានអាយុ ចាប់ពី១៨ឆ្នាំឡើងទៅ ៕
ដោយ៖ ម៉ៅ បុប្ផាមករា