ព័ត៌មានអន្តរជាតិ

CDC: សហរដ្ឋអាមេរិក មានករណី​ ជំងឺគ្រុនផ្តាសាយបន្តកើនឡើងខ្លាំង 

ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ថា ករណីជំងឺគ្រុនផ្តាសាយកំពុងកើនឡើងនៅក្នុងផ្នែកភាគច្រើននៃសហរដ្ឋអាមេរិក ហើយកម្រិតខ្ពស់បំផុតត្រូវបានកត់ត្រានៅក្នុងតំបន់កណ្តាល និងភាគខាងត្បូង និងកណ្តាល នេះបើយោងតាមទិន្នន័យចេញផ្សាយកាលពីថ្ងៃសុក្រដោយមជ្ឈមណ្ឌលគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិក និងការការពារ ហៅកាត់ថា (CDC) ។

មជ្ឈមណ្ឌល CDC បានប៉ាន់ប្រមាណថា មានជំងឺគ្រុនផ្តាសាយយ៉ាងតិច៣,១លាននាក់ដែលបានសម្រាកនៅមន្ទីរពេទ្យហើយចំនួន៣១.០០០នាក់ និងការស្លាប់ដែលពាក់ព័ន្ធចំនួន១.៨០០នាក់ គិតមកទល់ពេលនេះនៅរដូវកាលនេះ។

យោងតាម CDC បានឱ្យដឹងថា ចំនួននៃការចូលមន្ទីរពេទ្យដែលទាក់ទងនឹងជំងឺគ្រុនផ្តាសាយបានកើនឡើងជារៀងរាល់សប្តាហ៍សម្រាប់រយៈពេល៧សប្តាហ៍កន្លងមកនេះ ។

CDC បន្តណែនាំថា មនុស្សគ្រប់រូបដែលមានអាយុចាប់ពី៦ខែឡើងទៅ ត្រូវចាក់វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយ ដរាបណាសកម្មភាពផ្តាសាយនៅតែបន្តឆ្លងរាលដាល ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

https://english.news.cn/northamerica/20220326/aee575a5670d4c54bf90f4d88e3e725c/c.html
To Top