ព័ត៌មានអន្តរជាតិ

ប្រទេសហ្សកហ្ស៊ី បដិសេធលើការអំពាវនាវ​ របស់អ៊ុយក្រែន ឱ្យបង្កើតរណសិរ្សយោធាទី២ ប្រឆាំងរុស្ស៊ី

" "

បរទេស៖ ប្រទេសហ្សកហ្ស៊ី បានរិះគន់ទៅលើការអំពាវនាវ របស់លេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខជាតិ និងការពារជាតិអ៊ុយក្រែន សម្រាប់ការបើក “រណសិរ្ស [យោធា] ទីពីរ” ប្រឆាំងនឹងរុស្ស៊ី ដែលលោក Alexey Danilov បានបង្ហាញខ្លួនផ្ទាល់ នៅស្ថានីយទូរទស្សន៍ 1+1 របស់ Kiev កាលពីល្ងាចថ្ងៃសៅរ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ បាននិយាយថា ប្រសិនបើជម្លោះថ្មីផ្ទុះឡើងរវាងរុស្ស៊ី និងភាគីទីបី សេណារីយ៉ូទាំងនេះនឹងផ្តល់ “ការគាំទ្រប្រកបដោយគុណភាព” ដល់អ៊ុយក្រែន ក្នុងការព្យាយាមការពារ ការវាយលុកផ្នែកយោធា ដែលកំពុងបន្តរបស់ទីក្រុងម៉ូស្គូ។

" "

លោក Danilov លេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខជាតិ និងការពារជាតិអ៊ុយក្រែន បានស្នើថា ប្រទេស ហ្សកហ្ស៊ីអាចក្លាយជាភាគីតែមួយ ដោយរិះគន់ជំហរអព្យាក្រឹត ដែលធ្វើឡើង ដោយរដ្ឋាភិបាលទីក្រុង Tbilisi ដែលបានធ្វើសង្គ្រាម រយៈពេលខ្លីជាមួយរុស្ស៊ី ក្នុងឆ្នាំ 2008។ ថ្នាក់ដឹកនាំហ្សកហ្ស៊ីបានបដិសេធ ពីការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ដោយលើកហេតុផលថា ជំហានបែបនេះ នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច របស់ប្រទេសហ្សកហ្ស៊ី៕ ប្រែសម្រួលៈ ណៃ តុលា

" "
To Top