ព័ត៌មានអន្តរជាតិ

ចំនួននៃការវាយប្រហារ ទៅលើពលរដ្ឋរុស្ស៊ី នៅក្នុងប្រទេសអាល្លឺម៉ង់ កើនឡើងជារៀងរាល់ថ្ងៃ

បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា បច្ចុប្បន្នចំនួននៃករណីស្អប់ខ្ពើម និងរើសអើងប្រឆាំងទៅនឹងពលរដ្ឋរុស្ស៊ី ដែលកំពុងរស់នៅ ក្នុងប្រទេសអាល្លឺម៉ង់ កំពុងមានចំនួនកើនឡើងយ៉ាងខ្លាំង។

ពលរដ្ឋរុស្ស៊ី ដែលរស់នៅក្នុងប្រទេសអាល្លឺម៉ង់ ជារៀងរាល់ថ្ងៃតែងតែជួប ទៅនឹងហេតុការណ៍រើសអើង ពូជសាសកាន់តែខ្លាំង ខណៈដែលសកម្មភាពលុកលុយ នៅអ៊ុយក្រែន នៅតែបន្តកើតឡើងនោះ ហើយយោងតាមការបញ្ជាក់ របស់មេប៉ូលីស របស់អាល្លឺម៉ង់ បានឲ្យដឹងដែរថា ករណីបែបនេះបានកើតឡើង ដល់ទៅជាង២០០ករណី ជារៀងរាល់សប្តាហ៍ ។

មេប៉ូលីសលោក Holger Munch បានបញ្ជាក់បែបនេះថា៖ បច្ចុប្បន្នករណីរើសអើងពូជសាស ប្រឆាំងទៅនឹងសហគមន៍ពលរដ្ឋរុស្ស៊ី និងពលរដ្ឋអ៊ុយក្រែនមួយចំនួនផង បានកើតឡើងដល់ទៅជាង ២០០ករណីជារៀងរាល់សប្តាហ៍ នៅទូទាំងប្រទេសអាល្លឺម៉ង់។

លោកបន្តថា៖ ចំនួននេះនឹងអាចកើនឡើង ហើយយើងនឹងអាចមើលឃើញ ពីកំណត់ត្រាថ្មី នៃករណីរើសអើងបែបនេះ នឹងចេះតែកើនឡើងទៀតជាក់ជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី

To Top