អ៊ីស្ដង់ប៊ុល៖ គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន បានទៅដល់ទីក្រុងអ៊ីស្តង់ប៊ុល ដ៏ធំបំផុតរបស់ប្រទេសតួកគី កាលពីថ្ងៃចន្ទសម្រាប់ជុំថ្មីនៃ កិច្ចចរចាសន្តិភាពទល់មុខគ្នា ក្នុងគោលបំណងសម្រេចបាន នូវវឌ្ឍនភាពយ៉ាងច្រើន ដើម្បីបញ្ចប់វិបត្តិ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ការមកដល់របស់គណៈប្រតិភូអ៊ុយក្រែន ត្រូវបានពន្យារពេលដល់ម៉ោងល្ងាច ដោយសារតែការបិទ ដែនអាកាសអ៊ុយក្រែន និងបញ្ហាភស្តុភារមួយចំនួន។ យោងតាមទូរទស្សន៍ NTV ប្រតិភូអ៊ុយក្រែន ត្រូវទៅប្រទេសជិតខាងតាមផ្លូវ ដើម្បីធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល។

គួរបញ្ជាក់ថា ការចរចានៅថ្ងៃអង្គារនឹងចាប់ផ្តើមនៅម៉ោង ១០៖៣០ព្រឹកនេះ ម៉ោងក្នុងស្រុក (0730 GMT) នៅការិយាល័យការងារប្រធានាធិបតី Dolmabahce នៅ Besiktas៕
ប្រែសម្រួល៖ ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
