ព័ត៌មានអន្តរជាតិ

បទវិភាគ៖មានតែ ‘សហរដ្ឋអាមេរិក ជាអាទិភាព’ជារៀងរហូត តែគ្មាន ‘សម្ព័ន្ធមិត្ត និងដៃគូ’នោះទេ

កាលពីថ្ងៃទី២៧ ខែមីនាតាមម៉ោង ក្នុងតំបន់ លោក Joe Biden ប្រធានាធិបតីអាមេរិក បានបញ្ចប់ទស្សនកិច្ច អស់រយៈពេលបីថ្ងៃនៅអឺរ៉ុប ហើយត្រឡប់ទៅក្រុង វ៉ាស៊ីនតោន វិញ ។ “ក្រៅពីបង្កើនការដាក់ទណ្ឌកម្ម និងបន្ថែមការផ្គត់ផ្គង់អាវុធ លោក Joe Biden មិនបានផ្តល់ចម្លើយ ជាក់ស្តែង ណាមួយអំពីបញ្ហាថា តើត្រូវបញ្ចប់វិបត្តិអ៊ុយក្រែន តាមរបៀបណា ។” វេបសាយ Politico របស់សហរដ្ឋអាមេរិក បានវាយតម្លៃដូច ពោលខាងលើនេះ ។

ពេលចូលរួមកិច្ចប្រជុំកំពូលបី លើកនៃអង្គការណាតូ ប្រទេស G៧ និងសហភាពអឺរ៉ុប ភាគីអាមេរិក បានលើកឡើង គំនិតផ្តួចផ្តើមមួយចំនួនអំពីវិស័យ ដូចជាសន្តិសុខថាមពល និងយោធាជាដើម ដើម្បីអូសទាញ ឱ្យសម្ព័ន្ធមិត្តអឺរ៉ុបទប់ទល់នឹងរុស្ស៊ី ជាមួយគ្នា ។ ប៉ុន្តែ បើគិតពិចារណាយ៉ាង លម្អិត ចំពោះគំនិតផ្តួចផ្តើមទាំងនេះ សំខាន់គឺដើម្បីគាំពារផលប្រយោជន៍ ផ្ទាល់ខ្លួនរបស់អាមេរិក តែមិនអាចដោះស្រាយ បញ្ហាបន្ទាន់ របស់អឺរ៉ុបនោះទេ គ្រាន់តែនឹងជំរុញឱ្យវិបត្តិអ៊ុយក្រែន កាន់តែមានភាពតានតឹង បន្ថែមទៀត ប្រៀបដូចជាយកសាំងមកចាក់លើភ្លើង ។

អ្វីដែលគួរឱ្យយកចិត្តទុកដាក់នោះគឺ ពេលមេដឹកនាំអាមេរិកថ្លែងសុន្ទរកថា នៅក្រុង Warsaw រដ្ឋធានីប៉ូឡូញ ស្រាប់តែអះអាងថា លោកភូទីន “មិនអាចបន្តកាន់អំណាច”នោះទេ ដែលនាំឱ្យសហគមន៍ អន្តរជាតិ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ តែបន្ទាប់មក មន្ត្រីមួយរូប នៃសេតវិមានបានពន្យល់ថា ពាក្យសម្តីនេះគឺមិនតំណាង ឱ្យការផ្លាស់ប្តូរនៃគោល នយោបាយចំពោះរុស្ស៊ីនៃក្រុងវ៉ាស៊ីនតោនទេ ហើយក៏មិនគាំទ្រការផ្លាស់ប្តូរ រដ្ឋអំណាចរបស់រុស្ស៊ីនោះដែរ ។

ពិតមែនតែរដ្ឋាភិបាល អាមេរិក ចេញមុខ “កែតម្រូវ”ក៏ដោយ ក៏ប៉ុន្តែ “ពាក្យសម្តីមិនសមរម្យ”របស់លោក Joe Biden បានលាតត្រដាងថែមមួយ កម្រិតទៀត ពីឧបាយកលដ៏ពិតប្រាកដ របស់ក្រុងវ៉ាស៊ីនតោន ពោលគឺ ឆ្លៀតឱកាសវិបត្តិ អ៊ុយក្រែន ដើម្បីទប់ស្កាត់ការ អភិវឌ្ឍរបស់រុស្ស៊ី ។ ប៉ុន្តែការបង្ករឿង ហេតុដោយចំហ ចំពោះមេដឹកនាំរុស្ស៊ី គឺនាំឱ្យមនុស្សគិតដល់ឧបាយកល របស់សហរដ្ឋអាមេរិកដែលធ្វើ “បដិវត្តន៍ពណ៌” នៅតំបន់ផ្សេងទៀតលើពិភពលោក ។
លើកនេះ អឺរ៉ុបមានភាពប្រុង ប្រយ័ត្នខ្ពស់ចំពោះរឿងនេះ ។ ឧទាហរណ៍ដូចជា លោក Emmanuel Macron ប្រធានាធិបតីបារាំងបានគូសបញ្ជាក់ថា គោលដៅរបស់បារាំង គឺ សម្រេចបាននូវការឈប់បាញ់ និងដកទ័ពចេញ តាមរយៈមធ្យោបាយការទូត លោកបានថ្លែងថា “យើងមិនត្រូវធ្វើឱ្យរឿង នេះឡើងកម្ដៅ មិនថាការប្រើពាក្យសម្តី ឬក៏ការចាត់ប្រតិបត្តិការក្តី””” ។
អាកប្បកិរិយា របស់លោក Emmanuel Macron បានបង្ហាញពីការ ដែលសហរដ្ឋអាមេរិកនិង អឺរ៉ុប មានការខ្វែងគំនិតយ៉ាងខ្លាំង ក្នុងការដោះស្រាយ ការប៉ះទង្គិច រវាង រុស្ស៊ីនិងអ៊ុយក្រែន ។ សហរដ្ឋអាមេរិកគឺចង់ឱ្យការប្រយុទ្ធបន្ត ទៅទៀត ដើម្បីរង់ចាំទទួលបានផលប្រយោជន៍ ។ ចំណែកអឺរ៉ុបវិញគឺរំពឹង ទុកឱ្យភាគីទាំងពីរ រុស្ស៊ីនិងអ៊ុយក្រែនឈប់បាញ់គ្នាក្នុងពេលឆាប់ៗ ដើម្បីមានសន្តិភាព និងស្ថិរភាពឡើងវិញ ។ ពេលកម្លាំងទាំងពីរមាន គោលដៅ មិនដូចគ្នាទាំងស្រុង មិនថាពួកគេមើលទៅមានសាមគ្គី ភាពយ៉ាងណាក៏ដោយ ក៏មិនអាចដោះស្រាយ ការបែកបាក់និងវិវាទផ្ទៃក្នុង បានឡើយ ។

បើចង់សម្រេចភាពម្ចាស់ការ ខាងយុទ្ធសាស្ត្រ នោះ សហភាពអឺរ៉ុបគួរតែខិតខំប្រឹងប្រែងចៀសវាងកុំឱ្យសហរដ្ឋអាមេរិកអូសទាញចូលក្នុងសភាពគ្រោះថ្នាក់ ហើយក៏មិនត្រូវធ្វើ តាមសហរដ្ឋអាមេរិកដែលអនុវត្តការដាក់ទណ្ឌកម្មដោយឯកតោ ភាគីនោះដែរ ។ និយាយចំពោះអឺរ៉ុប សន្តិសុខដ៏ពិតប្រាកដ គឺមកពីការបង្កើតប្រព័ន្ធ សន្តិសុខ ក្នុងតំបន់ដែលប្រកបដោយតុល្យភាព ប្រសិទ្ធភាពនិងនិរន្តរភាព តែគឺមិនមែនគូសកំណត់ជាថ្មី ឡើងវិញនូវខ្សែបន្ទាត់បដិបក្ខគ្នា រវាងប៉ែកខាងកើត និងខាងលិចនោះទេ ។ លើកនេះ អឺរ៉ុបដែលតែងតែត្រូវសហរដ្ឋអាមេរិក ទម្លាក់កំហុសនោះមិនត្រូវធ្វើ តាមអាមេរិកម្តងទៀតឡើយ ។

To Top