ព័ត៌មានអន្តរជាតិ

Update: រុស្សី សម្រេចបណ្តេញចេញ ក្រុមអ្នកកាទូតប្រទេស ក្នុងតំបន់ប៉ាល់តិក

បរទេស៖ យោងតាមការចេញផ្សាយ ដោយកាសែត rt.com កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសរុស្សីបានសម្រេចចិត្ត បណ្តេញក្រុមអ្នកកាទូត មកពីបណ្តាប្រទេសក្នុងប្លុកប៉ាល់តិក ដែលមានដូចជាអេស្តូនីឡាតវៀ និងលីទុយអានីផងដែរ។

សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយក្រសួងការបរទេសរុស្សី បានបញ្ជាក់ថា ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីបណ្តាប្រទេសប៉ាល់តិក ក៏បានសម្រេចចិត្តធ្វើបែបនេះ ដូចគ្នាដែរហើយអះអាងថា ជាសកម្មភាពដែលមិនយុត្តិធម៍ និងបង្កហេតុជាមួយនឹងរុស្សី។

គួរឲ្យដឹងដែរថា ស្ថានភាពតានតឹងរវាង ទំនាក់ទំនងអឺរ៉ុបជាមួយនឹង ប្រទេសរុស្សីបានបន្តកើនឡើង នៅក្រោយពេលដែលសកម្មភាពយោធា របស់រុស្សីនៅតែបន្តនៅឡើយ ក្នុងប្រទេសអ៊ុយក្រែន ហើយជាលទ្ធផលបណ្តាប្រទេស ក្នុងតំបន់អឹរ៉ុបកាន់តែច្រើនឡើង បាននាំគ្នាធ្វើការដកអ្នកកាទូត ចេញពីប្រទេសរុស្សី។

រំលឹកដែរថាកាលពីថ្ងៃទី១៨ ខែមិនា ប្រទេសក្នុងតំបន់ប៉ាល់តិកទាំងបីនេះ បានប្រកាសដកបុគ្គលិកទូត របស់រុស្សីជាច្រើនដោយចោទប្រកាន់ ពួកគេថាបានធ្វើសកម្មភាពប្រឆាំង និងល្មើសទៅនឹងច្បាប់អន្តរជាតិ ស្តីអំពីទំនាក់ទំនងកាទូត៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top