ព័ត៌មានអន្តរជាតិ

អង់គ្លេស ​ដាក់លក្ខខណ្ឌមួយចំនួន ដើម្បីដកទណ្ឌកម្មពីរុស្សី

បរទេស៖ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson កាលពីថ្ងៃអង្គារម្សិលមិញ បានធ្វើការលើកហើយថា ត្រឹមបទឈប់បាញ់មួយ គឺមិនអាចគ្រប់គ្រាន់ឡើយ ដើម្បីឲ្យអង់គ្លេសសម្រេចចិត្ត លប់ចោលទណ្ឌកម្មទាំងឡាយ ទៅលើប្រទេសរុស្សី។

យោងតាមការចេញផ្សាយរបស់ rt បានឲ្យដឹងទៀតដែរថា រដ្ឋាភិបាលទីក្រុងឡុងចង់បាន ពីរុស្សីលើសពីបទឈប់បាញ់ ដោយក្នុងនោះលោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៅកាន់ គណរដ្ឋមន្ត្រីរបស់ខ្លួន កាលពីថ្ងៃអង្គារម្សិលមិញដែរថា រដ្ឋាភិបាលក្រុងមូស្គូចាំបាច់ត្រូវតែ ធ្វើការផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន ចំពោះប្រទេសជិតខាងមួយនេះ។

លោកបន្តទៀតថា សំពាធចំពោះរុស្សីត្រូវតែបន្ត បង្កើនឡើងទាំងទណ្ឌកម្មសេដ្ឋកិច្ច និងជំនួយជាយោធាទៅឲ្យអ៊ុយក្រែន ដើម្បីធានាឲ្យបានថា រុស្សីនឹងធ្វើការផ្លាស់ប្តូរ ១០០ភាគរយ ចំពោះសកម្មភាពរបស់ខ្លួន។

កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស Liz Truss បានបញ្ជាក់ដែរថា ទណ្ឌកម្មទាំងឡាយគួរតែត្រូវបានលប់ចោល លុះត្រាណាតែមានបទឈប់បាញ់ ពេញលេញ បូករួមជាមួយនឹង ការដកកងកម្លាំងយោធាផង ហើយព្រមទាំងការប្តេជ្ញាចិត្ត យ៉ាងពេញទំហឹងពីសំណាក់រុស្សីផងថា នឹងមិនមានសកម្មភាពបង្កហេតុ ណាមួយទៀតឡើយចំពោះអ៊ុយក្រែន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top