បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសរុស្សី លោក Sergey Lavrov កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការចោទប្រកាន់ លោកខាងលិច ថាកំពុងមានបំណង ប្រែក្លាយអ៊ុយក្រែន ឲ្យទៅជាអាហ្គានីស្ថាន ទី២ “a second afghanistan”។
ថ្លែងទៅកាន់សមភាគី ប៉ាគិស្ថាន នៅក្នុងជំនួបមួយ ដែលបានធ្វើឡើង នៅក្នុងប្រទេសចិន កាលពីថ្ងៃពុធម្សិលមិញនេះ ធ្វើឡើងនៅមុនពេល នៃកិច្ចប្រជុំស្តីអំពីស្ថានភាព របស់ប៉ាគីស្ថាន ដែលនឹងធ្វើឡើងនៅថ្ងៃព្រសហ្បតិ៍ នេះនៅក្នុងទីក្រុង Tunxi ដែលមានការចូលរួមពីសំណាក់ ប្រទេសចិនរុស្សីនិងសហរដ្ឋអាមេរិក ផងដែរ។
លោក Lavrov បានបញ្ជាក់បែបនេះថា៖ បណ្តាប្រទេសមួយចំនួន ដែលកន្លងមកបានព្យាយាម យកអាហ្គានីស្ថាន ធ្វើទៅជាតំបន់កណ្តាលនៃ ជម្លោះនយោបាយរបស់ពិភពលោកនោះ ពេលនេះកំពុងព្យាយាម ជំនួសអាហ្គានីស្ថាន ដោយប្រទេសអ៊ុយក្រែន វិញ។
រំលឹកដែរថាចាប់តាំង តែពីឆ្នាំ១៩៧៨ មកអាហ្គានីស្ថាន បានក្លាយទៅជាទីតាំង នៃឈុតឆាកប្រយុទ្ធជាច្រើន បែបច្រើន សង្គ្រាម និងមានការចូលរួមពីសំណាក់ តួអង្គច្រើនប្រទេសផងដែរ ប៉ុន្តែចុងក្រោយជាង២០ឆ្នាំ អាហ្កានីស្ថានត្រូវបានបោះបង់ចោល កាលពីឆ្នាំទៅនិងកំពុងធ្លាក់ខ្លួន ក្រោមការគ្រប់គ្រង របស់តាលីបង់៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
