ព័ត៌មានអន្តរជាតិ

Update-មូស្គូ៖អ៊ុយក្រែន ត្រៀមខ្លួនរួចរាល់បំពេញតាមការ ទាមទារសំខាន់ៗដោយរុស្សី

" "

បរទេស៖ ប្រធានក្រុមចរចារបស់រុស្សីលោក Vladimir Medinsky កាលពីថ្ងៃពុធម្សិលមិញនេះ បាននិយាយថារដ្ឋាភិបាលក្រុងគៀវ បានឈានទៅដល់ការយល់ព្រម លើគោលការណ៍សំខាន់មួយចំនួនដើម្បីក្លាយខ្លួន ជាប្រទេសអព្យាក្រិតដែលមិនចូលបក្សសម្ព័ន្ធ ណាមួយដូចទៅនឹងការចង់ បានរបស់ខ្លួននាពេលកន្លងមកជាមួយ នឹងណាតូ
ហើយក៏ក្លាយទៅជាមូលហេតុតែមួយគត់ ដែលនាំឲ្យរុស្សីបើកការលុកលុយ កាលពីខែកុម្ភៈនោះមកដែរ។

លោក Medinsky បានធ្វើសេចក្តីថ្លែង ការណ៍មួយថ្ងៃបន្ទាប់ពីភាគីទាំងសង ខាងនិងភាគីពាក់ព័ន្ធបានបើកកិច្ចប្រជុំសន្តិភាពមួយនៅ ឯទីក្រុងអ៊ីស្តង់ប៊ូលប្រទេសតួកគី ហើយលោកបានបន្តថាក្រុមការងារ ចរចារបស់អ៊ុយក្រែនបានបង្ហាញជូននូវគម្រោងផែនការ មួយដែលបានបង្ហាញអំពីកិច្ចព្រម ព្រៀងសន្តិភាពនាពេលអនាគត។

" "

លោកបានបញ្ជាក់បែបនេះថា៖ កាលពីថ្ងៃម្សិលមិញនេះគឺជាលើកដំបូងហើយ ដែលភាគីខាងអ៊ុយក្រែនបានប្រកាសមិនត្រឹម តែពាក្យសំដីនោះទេនិងព្រមទាំងជាទំរង់ឯកសារ ផងថា ខ្លួនបានត្រៀមរួចរាល់ហើយក្នុងការបំពេញ តាមលក្ខខណ្ឌពិសេសៗ មួយចំនួនដោយប្រទេសរុស្សីដើម្បីអាចកសាង ស្ថេរភាពជាធម្មតាឡើងវិញនិងសង្ឃឹមថានឹងអាចបង្កើនទំនាក់ទំនង ជាធម្មតាក្នុងនាមជាប្រទេសជិត ខាងជាមួយនឹងរុស្សីឡើងវិញ៕

" "

ប្រែសម្រួល៖ស៊ុនលី

To Top