បរទេស៖ យោងតាមការចេញផ្សាយរបស់ rt កាលពីថ្ងៃពុធម្សិលមិញនេះបានឲ្យដឹងថា ប្រធានាធិបតីរុស្សីលោក Vladimir Putin បានជួបពិភាក្សាគ្នាជាមួយនឹងអធិកាបតី អាល្លឺម៉ង់លោក Olaf Scholz តាមទូរស័ព្ទដើម្បីដោះស្រាយបញ្ហានៃការទាមទារ ដោយរដ្ឋាភិបាលក្រុងមូស្គូ ក្នុងការដោះដូរផលិតផលហ្គាស រុស្សីជាលុយរូបល (rubles) ជាជាងលុយ អ៊ឺរ៉ូនិងដុល្លារ។
យោងតាមការអ្នករៀបចំកម្មវិធីរបស់អាល្លឺម៉ង់ បានបញ្ជាក់ថាទោះបីជាយ៉ាងណាក្តីលោក Putin បានយល់ព្រមបន្តទទួលការទូទាត់ប្រាក់ជាលុយដុល្លារ និងលុយអឺរ៉ូជាបណ្តោះអាសន្នក្នុង តំណាក់កាលនេះប៉ុន្តែវិមាន ក្រមឡាំងបានបញ្ជាក់ថាការទូទាត់នឹងត្រូវបន្ទាប់មកដូរវា ទៅជាលុយរបស់រុស្សីវិញមុនពេលវាចូល មកដល់ក្នុងប្រទេសវិញ។
រដ្ឋាភិបាលក្រុងមូស្គូ បានអះអាងដែរថាលោក Putin គឺបានធ្វើការពន្យល់ទៅកាន់លោក Scholz ហើយអំពីបញ្ហានេះដោយបញ្ជាក់ថា រដ្ឋាភិបាលរបស់រុស្សីបានទាមទារ ការទូទាត់លុយជា រូបល (rubles) នេះក៏ដោយសារតែបញ្ហាច្បាប់អន្តរជាតិចំពោះរុស្សី ព្រមទាំងទុនបម្រុងបរទេសរបស់រុស្សី ទាំងឡាយត្រូវបានបង្កកដោយសមាជិករដ្ឋរបស់អ៊ឺរ៉ុបផង។
គួរឲ្យដឹងដែរថាប្រទេសអាល្លឺម៉ង់ គឺជាប្រទេសដែលមានការពឹងផ្អែកស្ទើរតែជាងពាក់ កណ្តាលក្នុងវិស័យថាមពលទៅលើធនធានហ្គាសរបស់ ប្រទេសរុស្សីនិងប្រមាណជា១ ភាគ៣ នៃប្រេងដែលត្រូវ នាំចូលពីប្រទេសពីប្រទេសរុស្សីផងដែរ៕
ប្រែសម្រួល៖ស៊ុនលី