ព័ត៌មានអន្តរជាតិ

Update៖ កិច្ចពិភាក្សាសន្តិភាព នៅអ៊ុយក្រែន នឹងបន្តធ្វើឡើងម្តងទៀត នៅថ្ងៃសុក្រនេះ

បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា កិច្ចពិភាក្សាដើម្បី សន្តិភាព រវាងប្រទេសអ៊ុយក្រែន និងប្រទេសរុស្សី នឹងចាប់ផ្តើមសាជាថ្មី នៅថ្ងៃសុក្រស្អែកនេះ សាជាថ្មីម្តងទៀត។

ការបញ្ជាក់អះអាង ដោយក្រុមអ្នកតំណាង ចរចាមកពីអ៊ុយក្រែន លោក David Arakhamia ហើយបញ្ជាក់ទៀតថា អ៊ុយក្រែន បានទាំងស្នើសុំឲ្យមានជំនួប ដោយផ្ទាល់រវាងមេដឹកនាំ ប្រទេសទាំងពីរទៀតផង ប៉ុន្តែត្រូវបានរុស្សី បដិសេធនិងកំពុងទាមទា សេចក្តីព្រាងថ្មីមួយ ចំពោះកិច្ចព្រមព្រៀង។

គួរឲ្យដឹងដែរថា បន្ទាប់ពីជំនួបកាលពី ថ្ងៃអង្គារលោក Arakhamia ធ្លាប់បាននិយាយថាដំណើរការ នៃកិច្ចប្រជុំបានប្រព្រឹត្ត ទៅយ៉ាងរលូនព្រមទាំង បើកចំហអំពីលទ្ធភាព នៃជំនួបរវាងលោកប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelensky ព្រមទាំងប្រធានាធិបតីរុស្សីលោក Vladimir Putin ទៀតផង៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top