វីយែន៖ ប្រធានអង្គការនៃប្រទេសនាំចេញប្រេង (OPEC) បានអំពាវនាវឱ្យមេដឹកនាំពិភពលោក រក្សាពហុភាគីនិយម ដើម្បីធានាលំហូរថាមពល “គ្មានការរារាំង ស្ថិរភាព និងសុវត្ថិភាព” ទៅកាន់ទីផ្សារពិភពលោក។
អគ្គលេខាធិការ OPEC លោក Mohammad Sanusi Barkindo បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំនិម្មិត នៃគណៈកម្មាធិការបច្ចេកទេស រួម OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលជាក្រុមដែលគេស្គាល់ថា OPEC+។
លោក Barkindo បានសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងដែលធ្វើឡើង ដោយប្រទេស OPEC + ក្នុងការគាំទ្រស្ថិរភាពទីផ្សារប្រេងពិភពលោក ហើយបានអំពាវនាវឱ្យពួកគេរក្សាការយកចិត្តទុកដាក់ ចំពោះការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ និងរក្សាការយកចិត្តទុកដាក់ លើតុល្យភាពទីផ្សារ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយ OPEC ។
កិច្ចប្រជុំនៅថ្ងៃពុធនៃគណៈកម្មាធិការបច្ចេកទេសរួម OPEC + ត្រូវបានធ្វើឡើង ដើម្បីពិនិត្យស្ថានភាព ទីផ្សារប្រេង និងផ្តល់ដំបូន្មានសម្រាប់ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី របស់ OPEC+ នៅថ្ងៃព្រហស្បតិ៍។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដែលជាស្ថាប័នធ្វើសេចក្តី សម្រេចរបស់អង្គការ OPEC+ នឹងប្រកាសអំពីផែនការផលិតកម្ម របស់សម្ព័ន្ធភាព នៅក្នុងខែឧសភា។
នៅខែកក្កដាឆ្នាំ២០២១ អង្គការ OPEC + បានយល់ព្រមបង្កើនទិន្នផល ប្រេងចំនួន ៤០ម៉ឺន បារ៉ែលក្នុងមួយថ្ងៃជារៀងរាល់ខែ ដើម្បីបន្ធូរបន្ថយបន្តិចម្តងៗ នូវការកាត់បន្ថយផលិតកម្ម ដែលបានធ្វើឡើង នៅកម្ពស់ នៃជំងឺរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ២០២០ ៕
ប្រែសម្រួល ឈូក បូរ៉ា