តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់ ប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ ក្នុងការជំរុញទំនាក់ទំនងរបស់ខ្លួន ជាមួយប្រទេសជិតខាង ដែលជាអាទិភាពមួយ នៃគោលនយោបាយ ការបរទេស របស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។
លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងជំនួបជាមួយ សមភាគីរុស្ស៊ី លោក Sergei Lavrov នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃប្រទេសជិតខាង អាហ្វហ្គានីស្ថាន នៅក្នុងប្រទេសចិន នេះបើយោងតាមគេហទំព័រ របស់ក្រសួងការបរទេសអ៊ីរ៉ង់។
លោក បាន លើកឡើងថា អ៊ីរ៉ង់ និង រុស្ស៊ី ត្រូវ បាន តម្រូវ ឱ្យ ប្រើ សមត្ថភាព របស់ ខ្លួន ដើម្បី ពង្រីក កិច្ច សហប្រតិបត្តិការ ជាមួយ គ្នា ទៅ វិញ ទៅ មក។លោក Amir-Abdollahian ក៏បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់បដិសេធការដាក់ទណ្ឌកម្មឯកតោភាគី លើប្រទេសនានា។
នៅក្នុងនោះដែរ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានបង្ហាញពីឆន្ទៈរបស់ប្រទេសរបស់លោក ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយអ៊ីរ៉ង់ ដោយលើកឡើងថាទីក្រុងម៉ូស្គូ យកចិត្តទុកដាក់ជាពិសេស ចំពោះទំនាក់ទំនង ជាមួយទីក្រុងតេអេរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា