ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីអ៊ីតាលី អំពាវនាវឲ្យមានបទឈប់បាញ់ ក្នុងជម្លោះដែលកំពុងបន្ដរវាងរុស្ស៉ី និងអ៊ុយក្រែន

រ៉ូម៖ នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi បានឲ្យដឹងនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន កាលពីថ្ងៃពុធថា បទឈប់បាញ់នៅក្នុងជម្លោះ ដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន គួរតែត្រូវបានបង្កើតឡើង “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការសន្ទនា រវាងមេដឹកនាំទងាំពីរ “ផ្តោតលើការចរចាររវាងរុស្ស៊ី និងអ៊ុយក្រែន និងការវិវត្តន៍ចុងក្រោយបង្អស់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Draghi “បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតបទឈប់បាញ់ឱ្យបានឆាប់ និងអាចធ្វើទៅបាន” ហើយថា ប្រទេសអ៊ីតាលី នៅតែមានឆន្ទៈ “ចូលរួមចំណែកក្នុងដំណើរការសន្តិភាព” ប្រសិនបើមាន “សញ្ញាច្បាស់លាស់” រុស្ស៊ីនឹងកាត់បន្ថយជម្លោះ ដោយបន្ថែមថា មេដឹកនាំបានយល់ព្រម ដើម្បីរក្សាទំនាក់ទំនងជិតស្និទ្ធ។

សេចក្តីថ្លែងការណ៍របស់ប្រទេសអ៊ីតាលី បានឲ្យដឹងថាលោក ពូទីន បានពន្យល់ពីផែនការរបស់ប្រទេសរបស់លោក ក្នុងការតម្រូវឱ្យប្រទេសអ៊ីតាលី និងប្រទេសផ្សេងទៀត ដែលរិះគន់រុស្ស៊ីក្នុងវិបត្តិ ដើម្បីចំណាយសម្រាប់ការនាំចេញឧស្ម័នធម្មជាតិពីរុស្ស៉ី ជារូបិយបណ្ណ ដែលជារូបិយប័ណ្ណរបស់រុស្ស៊ី។ ជាប្រពៃណី ការបង់ប្រាក់បែបនេះត្រូវបានធ្វើឡើងជាប្រាក់ ដុល្លារ ឬអឺរ៉ូ។

សេចក្តីថ្លែងការណ៍មិនបានឲ្យដឹងនោះទេថាតើ លោក Draghi យល់ព្រមតាមផែនការរបស់រុស្ស៊ីទេ ទោះបីជាកាលពីថ្ងៃទី២៤ ខែមីនា ដោយលោក Draghi បានលើកឡើងថា ការទាមទារឱ្យមានការបង់ប្រាក់ សម្រាប់ឧស្ម័នរុស្ស៊ីជាប្រាក់រូបល គឺជាការរំលោភលើកិច្ចសន្យាផ្គត់ផ្គង់ឧស្ម័ន ដែលកំពុងដំណើរការនាពេលបច្ចុប្បន្ន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top