ព្រុចសែល ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ថា ដៃគូអឺរ៉ុបអាចបន្តបង់ថ្លៃឧស្ម័នរុស្ស៊ីជាប្រាក់អឺរ៉ូ នេះបើយោងតាមសេចក្តី ថ្លែងការណ៍របស់រដ្ឋាភិបាលអាល្លឺម៉ង់។
ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ លោក ពូទីន បានលើកឡើងថា ការទូទាត់នឹងបន្តធ្វើឡើងជាប្រាក់អឺរ៉ូ ហើយនឹងត្រូវផ្ទេរជាធម្មតាទៅ Gazprombank ហើយបំប្លែងទៅជាប្រាក់រូបល។

លោក Scholz មិនបានយល់ព្រម ចំពោះនីតិវិធីដែលស្នើឡើង ដោយលោក ពូទីន ក្នុងអំឡុងពេលសន្ទនានោះទេ ប៉ុន្តែបានស្នើសុំព័ត៌មាន ជាលាយលក្ខណ៍អក្សរ ដើម្បីស្វែងយល់អំពីនីតិវិធីនេះឱ្យកាន់តែច្បាស់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ភាគីអាល្លឺម៉ង់។
កាលពីសប្តាហ៍មុន រុស្ស៊ីបានប្រកាសថា ខ្លួននឹងទទួលយកតែការទូទាត់ សម្រាប់ការនាំចូលឧស្ម័នគិតជាប្រាក់រូបល ពី “បណ្តាប្រទេសដែលមិនរាក់ទាក់” ប៉ុណ្ណោះ។ ជាការឆ្លើយតប ក្រុមប្រទេសទាំង៧ ហៅកាត់ថា (G7) បានបដិសេធ ការបង់ប្រាក់ជាប្រាក់រូបល ដោយលើកឡើងពីហេតុផល នៃការអនុលោមតាមកិច្ចសន្យា ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
