ព័ត៌មានអន្តរជាតិ

សាធារណរដ្ឋ ដែលបំបែកខ្លួនផ្សេងទៀត ចង់ចូលរួមជាមួយរុស្ស៊ី

បរទេស ៖ លោក Anatoly Bibilov ប្រធានាធិបតី South Ossetia បានប្រកាសថា South Ossetia ដែលជាសាធារណរដ្ឋមួយ ផ្នែកនៅក្នុងតំបន់ Caucasus នឹងចាត់វិធានការផ្លូវច្បាប់ ក្នុងពេលឆាប់ៗនេះ ដើម្បីចូលរួមជាមួយសហព័ន្ធរុស្ស៊ី ។ South Ossetia បានប្រកាស ផែនការនេះ បន្ទាប់ពីមានសេចក្តីប្រាថ្នា ស្រដៀងគ្នាពី សាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ភាគច្រើន នៃពិភពលោក បានចាត់ទុកទឹកដី នេះជាផ្លូវការថា ជាផ្នែករបស់ប្រទេសហ្សកហ្ស៊ី ទោះបីជារដ្ឋាភិបាលទីក្រុង Tbilisi របស់ហ្សកហ្ស៊ី មិនបានគ្រប់គ្រង ចាប់តាំងពីការដួលរលំ របស់សូវៀតក្នុងឆ្នាំ១៩៩១ ក៏ដោយ ។

“ខ្ញុំជឿថាការបង្រួបបង្រួម ជាមួយរុស្ស៊ីគឺជាគោលដៅយុទ្ធសាស្ត្រ របស់យើង ។ ផ្លូវរបស់យើង សេចក្តីប្រាថ្នា របស់មនុស្សយើង ។ ហើយយើងនឹងដើរតាមផ្លូវនេះ ។ យើងនឹងចាត់វិធានការ ផ្លូវច្បាប់សមស្រប នាពេលខាងមុខ។ Bibilov បាននិយាយថា សាធារណរដ្ឋ South Ossetia នឹងក្លាយជាផ្នែកមួយនៃទឹកដី ប្រវត្តិសាស្ត្ររបស់ខ្លួន គឺប្រទេសរុស្ស៊ី ។

លោក Bibilov បានលនិយាយថា “ខ្ញុំជឿថាការបង្រួបបង្រួមជាមួយរុស្ស៊ី គឺជាគោលដៅយុទ្ធសាស្ត្ររបស់យើង ។ ផ្លូវរបស់យើង សេចក្តីប្រាថ្នា របស់មនុស្សយើង ហើយយើងនឹងដើរតាមផ្លូវនេះ ។ យើងនឹងចាត់វិធានការផ្លូវច្បាប់សមស្របនាពេលខាងមុខ ។ សាធារណរដ្ឋ South Ossetia នឹងក្លាយជាផ្នែកមួយ នៃប្រទេសកំណើតប្រវត្តិសាស្ត្រ របស់ខ្លួន គឺប្រទេសរុស្ស៊ី» ។

សូមជម្រាបថា មានទីតាំងនៅ South Caucasus សាធារណរដ្ឋ South Ossetia បានប្រយុទ្ធក្នុងសង្គ្រាម យ៉ាងឃោរឃៅ ជាមួយហ្សកហ្ស៊ី នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ហើយត្រូវបានទទួលស្គាល់ ដោយប្រទេសរុស្ស៊ីថា ជាសាធារណៈរដ្ឋឯករាជ្យ បន្ទាប់ពីជម្លោះយោធាឆ្នាំ ២០០៨ រវាងរុស្ស៊ី និងហ្សកហ្ស៊ី ដែលជំរុញដោយកងកម្លាំង របស់រដ្ឋាភិបាលទីក្រុង Tbilisi បានបាញ់ផ្លោងក្នុងតំបន់ ដែលជាកន្លែងដែលកងរក្សាសន្តិភាពរុស្ស៊ី ត្រូវបានឈរជើង ៕
ប្រែសម្រួលៈ ណៃ តុលា

To Top