វ៉ាស៊ីនតោន៖ ការខ្វះខាតថវិកា បានបង្កបញ្ហាប្រឈមដល់រដ្ឋបាលលោក បៃដិន ក្នុងការប្រយុទ្ធដែលមានរយៈពេល ជាងមួយឆ្នាំរបស់ខ្លួនប្រឆាំង នឹងជំងឺកូវីដ-១៩ ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងផ្សេងៗ កំពុងត្រូវបានជួសជុល ដើម្បីទប់ស្កាត់ការរីករាលដាលនៃ មេរោគចំពេលមានជំនឿជាសាធារណៈថា ជំងឺរាតត្បាតអាចកំពុងឈានទៅដល់ ដំណាក់កាលបញ្ចប់របស់វា ជាមួយនឹងករណីធ្លាក់ចុះ និងការស្លាប់។
រដ្ឋាភិបាលសហព័ន្ធកំពុងអស់ថវិកា ដើម្បីផ្តល់ជូនជនជាតិអាមេរិក ជាពិសេសអ្នកដែលមិនមានធានារ៉ាប់រង ជាមួយនឹងវ៉ាក់សាំង ការធ្វើតេស្ត និងការព្យាបាលជំងឺកូវីដ-១៩ ដោយសារការរីកចម្រើនរបស់ ប្រទេសសម្រេចបានក្នុងរយៈពេល ពីរឆ្នាំចុងក្រោយនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

រាយការណ៍ពីកាសែត The New York Times បានចុះផ្សាយថា ឥឡូវនេះត្រូវបានគំរាមកំហែង ដោយការបរាជ័យរបស់សភា ដើម្បីផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែង ឆ្លើយតបនឹងមេរោគឆ្លងដែលកំពុងបន្ត អាចនឹងកើតមានឡើង។
ទន្ទឹមនឹងនេះ អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញផែនការយុទ្ធសាស្រ្តថ្មីមួយកាលពីថ្ងៃពុធ ដែលដាក់ចេញនូវផ្លូវឆ្ពោះទៅរក ការបញ្ចប់ភាពអាសន្នជាសកល នៃជំងឺកូវីដ-១៩។ នៅក្នុងផែនការរៀបចំយុទ្ធសាស្ត្រ និងការឆ្លើយតបលើកទី៣ របស់ខ្លួនលើបញ្ហាជំងឺកូវីដ-១៩។
អង្គការសុខភាពពិភពលោក បានទទួលស្គាល់ថាជំងឺរាតត្បាត នៅតែជាវិបត្តិសកលធ្ងន់ធ្ងរ ប៉ុន្តែបានកំណត់ផ្លូវ ដើម្បីបញ្ចប់ភាពអាសន្នជាសកល ប្រសិនបើវិធានការសំខាន់ៗ ត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស ៕
ប្រែសម្រួល ឈូក បូរ៉ា
