សេអ៊ូល ៖ អាជ្ញាធរសុខាភិបាល បានឲ្យដឹងថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ ពីករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២៨០,២៧៣ករណីគិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ធៀបនឹង ២៤ ម៉ោងមុន ដែលបង្កើន ចំនួនអ្នកឆ្លង សរុបកើនឡើងដល់ ១៣,៣៧៥,៨១៨នាក់ ។
យោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA) បានឱ្យដឹងថា ករណីឆ្លងជំងឺប្រចាំថ្ងៃបានធ្លាក់ចុះពី ៣២០,៧៤៣ករណីកាលពីថ្ងៃមុន ដោយបានធ្លាក់ចុះក្រោម ៣០០,០០០ នាក់ក្នុងរយៈពេល ៤ ថ្ងៃ ។
ការងើបឡើងវិញនាពេលថ្មីៗនេះ ត្រូវបានជំរុញដោយការឆ្លង នៅក្នុងតំបន់ទីក្រុងសេអ៊ូល ចំពេលមានការរីករាលដាល នៃទម្រង់ឆ្លងថ្មីអូមីក្រុង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។
ក្នុងចំណោមករណីថ្មី ៥១,៧១៧ នាក់ គឺជាអ្នករស់នៅទីក្រុងសេអ៊ូល នៅក្នុងនោះដែរចំនួនអ្នកឆ្លងថ្មី ដែលរស់នៅក្នុងខេត្ត Gyeonggi និងទីក្រុងកំពង់ផែភាគខាងលិច Incheon គឺ ៧៥,៦២៦នាក់ និង ១៤,៧៩៧នាក់ រៀងគ្នា ៕
ប្រែសម្រួល ឈូក បូរ៉ា