ព័ត៌មានអន្តរជាតិ

Update: អង់គ្លេសបញ្ជូនសព្វាវុធ​​ ធុនធ្ងន់ថែមទៀត ទៅឱ្យអ៊ុយក្រែន ខណៈប្រទេសផ្សេងទៀត សន្យាផ្តល់ប្រាក់

បរទេស៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចក្រភពអង់គ្លេស និង “ប្រទេសមួយចំនួនទៀត” កំពុងបញ្ជូនអាវុធបន្ថែមទៀត ទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងគោលបំណង ដើម្បីទប់ទល់នឹងយោធារុស្ស៊ី។ អង់គ្លេស បានបញ្ជូនកាំជ្រួចប្រឆាំងរថក្រោះ រាប់ពាន់ដើម ទៅក្នុងប្រទេសដែលហែកហួរ ដោយសង្រ្គាមមួយនេះហើយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Wallace បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីសន្និសីទម្ចាស់ជំនួយ នៅទីក្រុងឡុងដ៍ ក្នុងគោលបំណងបង្កើនការដឹកជញ្ជូន អាវុធទៅកាន់ទីក្រុងគៀវថា “នឹងមានជំនួយធុនធ្ងន់បន្ថែមទៀត ចូលទៅក្នុងអ៊ុយក្រែន ជាលទ្ធផលនៃថ្ងៃនេះ។ ប្រទេសមួយចំនួនបានចេញមុខ មកជាមួយនឹងគំនិតថ្មី ឬពិតជាការសន្យា ផ្តល់ប្រាក់បន្ថែមទៀត” ។

លោក Wallace រដ្ឋមន្ត្រីការពារជាតិអង់គ្លេស បានបន្ថែមទៀតថា ឃ្លាំងអាវុធចុងក្រោយបង្អស់ របស់ចក្រភពអង់គ្លេស នឹងរួមបញ្ចូលកាំភ្លើងធំ គ្រាប់រំសេវ និងកាំជ្រួចបាញ់ទៅលើអាកាស៕​​ ប្រែសម្រួលៈ ណៃ តុលា

To Top