ព័ត៌មានអន្តរជាតិ

ក្រុមឧស្សាហកម្ម យោធាអាមេរិក ឃុបឃិតគ្នា ដើម្បីឆក់យកផលកម្រៃ ពីសង្គ្រាម

ការប៉ះទង្គិចយោធារវាងរុស្ស៊ី និងអ៊ុយក្រែន បានផ្ទុះឡើងជាងមួយខែហើយ សង្គ្រាមនៅតែកំពុងអូសបន្លាយទៀត ដែលមិនគ្រាន់តែបណ្តាល ឱ្យទាហាន និងជនស៊ីវិល នៃប្រទេសទាំងពីរស្លាប់បាត់បង់ជីវិត និង រងរបួសប៉ុណ្ណោះទេ ថែមទាំងបានបណ្តាល ឱ្យប្រជាជនអ៊ុយក្រែន រាប់លាននាក់ ក្លាយជាជនភៀសខ្លួន ទៀតផង ។ ក្នុងនាមជាអ្នកផ្តើមឱ្យមានការប៉ះទង្គិច រវាងរុស្ស៊ីនិងអ៊ុយក្រែន អាមេរិក នៅតែបន្តញុះញង់ ពីក្រោយទៀត អាមេរិកធ្វើដូចនេះ គឺដោយមកពីធាតុពិតរបស់ខ្លួនដែលជា “ក្រុមឧស្សាហកម្មយោធា” ។ នេះជាកិច្ចសហប្រតិបតិ្តការ យ៉ាងជិតស្និទ្ធមួយរវាងកងទ័ព ឧស្សាហកម្ម រដ្ឋាភិបាល និង រដ្ឋសភាជាដើម ព្រមទាំងបានឃុបឃិតគ្នា ជាមួយក្រុមផល ប្រយោជន៍ ផ្ទាល់ខ្លួន ដូចជាធនាគារគំនិត និង ប្រព័ន្ធ សារព័ត៌មាន ជាដើម ក្រុមនេះបានបង្ក “សត្រូវ” នៅទូទាំងពិភពលោកជាបន្តបន្ទាប់ ក្នុងន័យញុះញង់ ការប៉ះទង្គិច នៅប្រទេសដទៃ ដើម្បីឆក់យក ផលកម្រៃពីសង្គ្រាម រីឯការប៉ះទង្គិច រវាងរុស្ស៊ី និងអ៊ុយក្រែន ក៏ជាសត្វ ដែលត្រូវប្រមាញ់ថ្មីរបស់ “ខ្មោចជញ្ជក់ឈាម”ទាំងនេះ ។

ទង្វើរបស់ក្រុមឧស្សាហកម្ម យោធា របស់អាមេរិក ដែលឆក់យកផលកម្រៃ ពីសង្គ្រាម មិនគ្រាន់តែបណ្តាល ឱ្យពិភពលោកកើតមាន ភាពច្របូកច្របល់ ប៉ុណ្ណោះទេ ថែមទាំង ក៏បានលេបត្របាក់ ទ្រព្យសម្បតិ្តជាច្រើន ក្នុងសង្គមអាមេរិកផងដែរ ។ លោក Spinney អតីតមន្ត្រីក្រសួង ការពារជាតិ អាមេរិកធ្លាប់ចេញ ផ្សាយអត្ថបទដោយបានលើកឡើងថា ក្នុងរយៈពេល៣០ឆ្នាំកន្លងមក ក្រុមឧស្សាហកម្មយោធា អាមេរិក មានឥទ្ធិពលខ្លាំងណាស់ បណ្តាលឱ្យ រដ្ឋាភិបាល មិនអាចដាក់ចេញ នយោបាយ សម្រាប់គាំពារសន្តិភាពពិភពលោកនោះទេ ជាងនេះទៅទៀត ក៏បានបណ្តាលឱ្យ ឧស្សាហកម្មយោធា របស់អាមេរិកគេចវេះ ពីការប្រកួតប្រជែង និងកើតមានអំពើពុករលួយ ធ្វើឱ្យកម្លាំងប្រកួតប្រជែង សេដ្ឋកិច្ចរបស់អាមេរិក ធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ ។

ប៉ុន្តែ ក្រុមឧស្សាហកម្មយោធាអាមេរិក មិនសូវខ្វល់នឹងរឿងនេះទេ ក្នុងកែវភ្នែក របស់ពួកគេមើលឃើញ តែផលប្រយោជន៍ រហូតដល់មានអ្នកសង្ឃឹមថា ការប៉ះទង្គិចរវាងរុស្ស៊ី និងអ៊ុយក្រែនអាចអូសបន្លាយ១០ឆ្នាំទៀតផង ។ ដូចនេះ លោក Spinneyបានសើចចំអកថា “បន្ទាប់ពីផ្ទុះការប៉ះទង្គិច រវាងរុស្ស៊ីនិងអ៊ុយក្រែន មក អាចជឿថា មានមនុស្សជាច្រើន បានយកស្រាសាំប៉ាញ មកជប់លៀងដោយស្ងាត់ៗហើយ ។ ”

To Top