ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងសុន្ទរកថា ជាលាយលក្ខណ៍អក្សរ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្រទេសជិតខាង អាហ្វហ្កានីស្ថានលើកទី ៣

ថ្ងៃទី ៣១ ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្រទេសជិតខាងអាហ្វហ្កានីស្ថានលើកទី ៣ ។

លោក Xi Jinping បានលើកឡើងថា ប្រទេសអាហ្វហ្គានីស្ថានកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់ដែលបន្តូរពីភាពវឹកវរទៅជាមានអភិបាលកិច្ច ។ អាហ្វហ្កានីស្ថានគឺជាអ្នកជិតខាងនិងដៃគូរួមរបស់ប្រទេសនានាដែលចូលរួមកិច្ចប្រជុំលើកនេះ យើងគឺជាសហគមន៍រួមវាសនាតែមួយ ។ អាហ្វហ្កានីស្ថានដែលមានសន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាពគឺសមស្របនឹងផលប្រយោជន៍រួមរបស់ប្រទេសក្នុងតំបន់និងសហគមន៍អន្តរជាតិ ។

លោក Xi Jinping បានគូសបញ្ជាក់ទៀតថា ប្រទេសចិនគោរពអធិបតេយ្យភាព ឯករាជ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសអាហ្វហ្កានីស្ថានជាប់រហូតមក ហើយបានខិតខំប្រឹងប្រែងក្នុងការគាំទ្រការអភិវឌ្ឍប្រកបដោយសន្តិភាពនិងស្ថិរភាពរបស់ប្រទេសអាហ្វហ្កានីស្ថាន ។ ចាប់តាំងពីបានបង្កើតឡើងនៅខែ កញ្ញា ឆ្នាំ២០២១ មក យន្តការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងរបស់អាហ្វហ្គានីស្ថានបានដើរតួនាទីជាលក្ខណៈស្ថាបនាក្នុងដំណាក់កាលអន្តរកាលប្រកបដោយស្ថិរភាពរបស់អាហ្វហ្កានីស្ថាន ។ប្រទេសជិតខាងរបស់អាហ្វហ្កានីស្ថានគួរខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពរៀងខ្លួន ប្រមូលផ្តុំគំនិតឯកភាពរួម ធ្វើកិច្ចសម្របសម្រួល ដើម្បីគាំទ្រប្រជាជនអាហ្វហ្កានីស្ថានឱ្យបង្កើតអនាគតដ៏ល្អប្រសើរ ៕

To Top