វីយែន ៖ អគ្គនាយកទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បាននិយាយ កាលពីថ្ងៃសុក្រថា លោកនឹងដឹកនាំ បេសកកម្មជំនួយ និងគាំទ្រដល់រោងចក្រថាមពល នុយក្លេអ៊ែរ Chernobyl របស់អ៊ុយក្រែន “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ដើម្បីជួយធានាសុវត្ថិភាព របស់រោងចក្រនេះ។
លោក Grossi បាន លើកឡើងថា បេសកកម្ម នេះ នឹង ក្លាយ ជា បេសកកម្ម លើក ដំបូង ក្នុង បេសកកម្ម សុវត្ថិភាព និង សន្តិសុខ នុយក្លេអ៊ែរ ជា បន្តបន្ទាប់ ទៅ កាន់ អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកក៏បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងវីយែន នៅពេលក្រោយនៅថ្ងៃសុក្រថា បេសកកម្មរបស់ IAEA នឹងមាននៅ Chernobyl “ឆាប់ៗនេះ” ។
ប្រធាន IAEA ទើបតែត្រលប់ពីដំណើរ ទស្សនកិច្ចថ្មីៗនេះ ទៅកាន់អ៊ុយក្រែន និងរុស្ស៊ី ក្នុងអំឡុងពេលដែលលោក បានពិភាក្សាជាមួយមន្ត្រី ភាគីទាំងសងខាង អំពីការធានាសន្តិសុខ នៃកន្លែងនុយក្លេអ៊ែរ របស់អ៊ុយក្រែន។
IAEA បានឲ្យដឹងថា ទីភ្នាក់ងារនេះ ត្រូវបានជូនដំណឹងដោយអ៊ុយក្រែនថា កងកម្លាំងរុស្ស៊ី ដែលគ្រប់គ្រងរោងចក្រ Chernobyl កំពុងចាកចេញពីកន្លែង ហើយបានផ្ទេរការគ្រប់គ្រងរោងចក្រ ទៅឱ្យបុគ្គលិកអ៊ុយក្រែន ៕ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
