ពេលថ្មីៗ កន្លងទៅនេះ លោក Damon Wilson ប្រធានមូលនិធិប្រជាធិបតេយ្យ ជាតិអាមេរិក ស្រាប់តែទៅបំពេញ ទស្សនកិច្ចនៅតំបន់តៃវ៉ាន់ ដើម្បីឃោសនា បំប៉ោងយ៉ាងកម្រោលនូវ “បដិវត្តន៍ពណ៌” ដែលលោកបានបំផុស នៅតំបន់នានា លើពិភពលោក ហើយអះអាងថា នឹងរៀបចំធ្វើអ្វី ដែលហៅថា “មហាសន្និបាតសកល អំពីចលនាប្រជាធិបតេយ្យពិភពលោក” នៅក្រុង Taibei នៅចុងខែតុលាផងដែរ ។
អង្គការដែលមានកេរ្តិ៍ឈ្មោះដ៏អាក្រក់នេះ ទៅប្រព្រឹត្តអំពើអាក្រក់ នៅមាត់ទ្វាររបស់ចិន ដោយយកប្រជាធិបតេយ្យជាលេស ប៉ុនប៉ងបំផុស“បដិវត្តន៍ពណ៌” វាមានពាក្យសម្តីនិងទង្វើ ជ្រុលហួសហេតុប៉ុណ្ណា ក៏នឹងទទួលបរាជ័យយ៉ាង ធ្ងន់ធ្ងរ ប៉ុណ្ណឹងដែរ ។
មនុស្សគ្រប់ៗគ្នាសុទ្ធតែដឹងច្បាស់ ពីធាតុពិតនៃមូលនិធិប្រជាធិបតេយ្យជាតិ អាមេរិកនោះហើយ ។ ពីអាស៊ីកណ្តាលដល់អាហ្វ្រិកខាងជើង ពីអឺរ៉ុបខាងកើត ដល់អាមេរិកឡាទីន នៅប្រទេសជាច្រើន និងតំបន់ជាច្រើន បានកើតឡើង “បដិវត្តន៍ពណ៌” នៅពីក្រោយនេះ សុទ្ធតែមានបាតដៃខ្មៅនយោបាយ នៃមូលនិធិប្រជាធិបតេយ្យជាតិ អាមេរិកនេះ ។ នៅប្រទេសចិន អង្គការមួយនេះ បានគាំទ្រជាច្រើនឆ្នាំដល់កម្លាំង បំបែកបំបាក់ ដូចជា “កម្លាំងឱ្យតំបន់ហុងកុងឯករាជ្យ” “កម្លាំងឱ្យតំបន់តៃវ៉ាន់ឯករាជ្យ” “កម្លាំងឱ្យភូមិភាគស្វយ័ត ស៊ីនជាំងឯករាជ្យ” និង“កម្លាំង ឱ្យភូមិភាគ ស្វយ័ត Xizang ឯករាជ្យ”ជាដើម ត្រឹមតែនៅ ឆ្នាំ២០២០ អង្គការនេះ ក៏បានផ្តល់ប្រាក់ទុន លើសពី១០លានដុល្លារអាមេរិក ដល់កម្មវិធី ពាក់ព័ន្ធ នឹងប្រទេសចិនចំនួនជិត៧០ គម្រោង ដើម្បីឧបត្ថម្ភដល់គម្រោងគ្រប់ប្រភេទ ដែលបំផ្លាញស្ថិរភាពនយោបាយ និងសង្គមរបស់ចិន ។
នៅឆ្នាំ ២០០៣ អាជ្ញាធរតៃវ៉ាន់ បានបង្កើតអ្វីដែលហៅថា “មូលនិធិប្រជាធិបតេយ្យតំបន់តៃវ៉ាន់”ក្រោមការញុះញង់ របស់មូលនិធិនេះ ភាគីទាំងពីរ បាន ឃុបឃិតទាក់ទងគ្នា ដោយសម្ងាត់ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក ។ បន្ទាប់ពីសហរដ្ឋអាមេរិក រៀបចំអ្វីដែលហៅថា “កិច្ចប្រជុំកំពូលស្តី ពីប្រជាធិបតេយ្យ” កាលពីចុងឆ្នាំទៅ ហើយបានបិទបញ្ចប់ ដោយមិនទទួលបាន លទ្ធផលអ្វីនោះ ក្នុងនាមជា “បាតដៃខ្មៅនយោបាយ” មូលនិធិប្រជាធិបតេយ្យជាតិ អាមេរិកប្រកាសថា នឹងសហការជាមួយ“ មូលនិធិប្រជាធិបតេយ្យតំបន់តៃវ៉ាន់” រៀបចំអ្វីដែលហៅថា មហាសន្និបាតប្រជាធិបតេយ្យពិភពលោក ទង្វើនេះមិនមែនចង់ផ្តល់មធ្យោបាយ ប្រជាធិបតេយ្យ ល្អប្រសើរអ្វីទេ តែគឺជាឧបាយកល បំបែកបំបាក់ ក៏ដូចជាឧបាយកល នយោបាយដែលឃុបឃិតគ្នា ដើម្បីធ្វើអបគមន៍តាមរយៈប្រជាធិបតេយ្យក្លែងក្លាយ ។ ត្រង់ចំណុចនេះ អ្នកប្រើបណ្តាញអ៊ីនធើណេត តំបន់តៃវ៉ាន់ បានឃើញច្បាស់លាស់ណាស់ ហើយលើកឡើងថា អង្គការនេះ “ចាប់ផ្តើមបង្ករឿងហេតុ នៅតំបន់តៃវ៉ាន់ ដែលជាកូនអុកមួយគ្រាប់” “អាចហុចដៃសុំលុយម្តងទៀតហើយ”។ល។
បញ្ហាតំបន់តៃវ៉ាន់ពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ចិន គោលការណ៍ប្រទេសចិន មួយជាមូលដ្ឋាននយោបាយ នៃទំនាក់ទំនងរវាងចិននិងអាមេរិក ។ មេដឹកនាំអាមេរិកបាន “សន្យាអំពីការមិនប្រព្រឹត្តិ៤ យ៉ាងនិងការគ្មានចេតនាមួយ”ជាច្រើនលើក ចំពោះប្រទេសចិន ក្នុងនោះ បូករួមទាំងមិនគាំទ្រ កម្លាំងឱ្យតៃវ៉ាន់ ឯករាជ្យ ។ លើកនេះមូលនិធិប្រជាធិបតេយ្យជាតិអាមេរិក ដែលបង្កើតឡើង ដោយរដ្ឋាភិបាលអាមេរិក ផ្តល់ប្រាក់ទុន ស្រាប់តែទៅបំពេញ ទស្សនកិច្ច នៅតំបន់តៃវ៉ាន់ ឃោសនាបំប៉ោងគាំទ្រ កម្លាំងឱ្យតៃវ៉ាន់ឯករាជ្យ គឺបានបំពានយ៉ាងខ្លាំង ចំពោះអធិបតេយ្យភាព និងបូរណភាពដែនដីជាតិចិន បានល្មើសនឹងពាក្យសន្យា នយោបាយ ដែលភាគីអាមេរិកធ្លាប់បានសន្យានោះ គឺជាទង្វើ មិនស្មោះត្រង់ និងមិនគោរពសច្ចភាព ។
មនុស្សណាមួយ និងកម្លាំងណាមួយសុទ្ធតែមិនអាចរារាំង និន្នាការបង្រួបបង្រួមត្រើយទាំងសង ខាងរបស់ចិននោះទេ ។
អង្គការប្រឆាំងប្រទេសចិន ដូចជាមូលនិធិប្រជាធិបតេយ្យជាតិអាមេរិកជាដើមជ្រោងទង់ “ប្រជាធិបតេយ្យ”ដើម្បីលេងឧបាយកល “ទប់ស្កាត់ការអភិវឌ្ឍ របស់ចិនដោយយកបញ្ហា តំបន់តៃវ៉ាន់ធ្វើជាលេស” កលល្បិចទាំងនេះមិន ដែលបានសម្រេចតាំងពីដើមមក ហើយក៏នឹងទទួលបរាជ័យ នាពេលបច្ចុប្បន្ននិង អនាគតជាមិនខាន !