ព័ត៌មានអន្តរជាតិ

Update: ក្រុងមូស្គូ ព្រមានថា នឹងមិនលក់ថាមពលហ្គាស ឱ្យក្រុមហ៊ុន Shell របស់អង់គ្លេស

បរទេស៖ លោក Dmitry Peskov លេខាធិការសារព័ត៌មាន របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃសៅរ៍ថា ក្រុមហ៊ុន Shell ដែលជាក្រុមហ៊ុនថាមពលដ៏ធំ របស់ចក្រភពអង់គ្លេស នឹងមិនអាចទិញឧស្ម័នពីរុស្ស៊ីបានទេ ដោយសារតែការដាក់ទណ្ឌកម្ម ប្រឆាំងនឹងរុស្ស៊ី របស់ទីក្រុងឡុងដ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ការបញ្ជាក់របស់លោក Peskov ថា រដ្ឋាភិបាល “ទីក្រុងឡុងចង់ក្លាយជាមេដឹកនាំ នៃអ្វីគ្រប់យ៉ាង ក្នុងការប្រឆាំងនឹងរុស្ស៊ី។ អង់គ្លេសថែមទាំងចង់នាំមុខ ក្រុងវ៉ាស៊ីនតោន ថែមទៀត លើការដាក់ទណ្ឌកម្មនេះ! ដូច្នេះ នោះហើយជាការបង់តម្លៃ!” ។

លោកបាននិយាយសំដៅ ទៅលើការពិតដែលថា ចក្រភពអង់គ្លេសជាប្រទេសតែមួយគត់ ដែលបានដាក់ទណ្ឌកម្ម លើធនាគារ Gazprombank របស់រុស្ស៊ី ដែលតាមរយៈការទូទាត់ឧស្ម័នធម្មជាតិ របស់រុស្ស៊ីត្រូវបានធ្វើ។ វិធានការនេះបានបដិសេធ យ៉ាងមានប្រសិទ្ធភាព នូវលទ្ធភាពបង់ថ្លៃទំនិញ របស់ចក្រភពអង់គ្លេស។

នៅថ្ងៃទី៣១ ខែមីនា លោក Putin បានចុះហត្ថលេខាលើក្រឹត្យ ដែលតម្រូវឱ្យអ្នកទិញឧស្ម័នពី “បណ្តាប្រទេសដែលមិនរួសរាយរាក់ទាក់” បើកគណនីរូបិយបណ្ណរូបិយប័ណ្ណរូប (Ruble) និងគណនីបរទេសពិសេស ជាមួយធនាគារ Gazprombank ដើម្បីទូទាត់ថ្លៃផ្គត់ផ្គង់ឧស្ម័ន។ ពួកគេនឹងផ្ទេរប្រាក់ ជារូបិយប័ណ្ណបរទេស ទៅកាន់ក្រុមហ៊ុន Gazprombank ដែលនឹងទិញប្រាក់រូប ក្នុងការផ្លាស់ប្តូរ ហើយផ្ទេរវាទៅក្នុងគណនីរូបិយបណ្ណ របស់អ្នកទិញដើម្បីធ្វើការទូទាត់ ទៅឱ្យអ្នកផ្គត់ផ្គង់របស់ប្រទេសរុស្ស៊ី៕
ប្រែសម្រួលៈ ណៃ តុលា

To Top