គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ថា ប្រទេសអ៊ុយក្រែន ចំណាយប្រាក់ប្រមាណ១០ពាន់លានដុល្លារ ក្នុង១ខែ នៅក្នុងជម្លោះជាមួយរុស្ស៊ី ។
សេចក្តីថ្លែងការណ៍នៅលើគេហទំព័រ ប្រធានាធិបតីអ៊ុយក្រែន ដោយដកស្រង់ទិន្នន័យ ពីក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា “រដ្ឋអ៊ុយក្រែនបានចំណាយប្រហែល ១០ពាន់លានដុល្លារក្នុង១ខែសម្រាប់អរិភាពនេះ” ។
ក្នុងចំណោមប្រភពហិរញ្ញប្បទាន ចំណាយរបស់អ៊ុយក្រែន សេចក្តីថ្លែងការណ៍ បានដាក់ឈ្មោះចំណូលពន្ធផ្ទាល់ខ្លួនរបស់ប្រទេស និងជំនួយពីដៃគូអន្តរជាតិ របស់អ៊ុយក្រែនផងដែរ ។
គួររំលឹកថា ជម្លោះយោធារវាងអ៊ុយក្រែន និងរុស្ស៊ី បានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ៕