បរទេស៖ យោងតាមការអះអាងដោយនាយករដ្ឋមន្ត្រីរុស្សីលោក Mikhali Mishustin កាលពីថ្ងៃចន្ទម្សិលមិញ
បានឲ្យដឹងថា ប្រទេសរុស្សីបានដាក់ផែនការក្នុងការអនុញ្ញាតិ ឲ្យមានការហោះហើរឡើងវិញទៅកាន់ បណ្តាប្រទេសចំនួន៥២ ចាប់ពីថ្ងៃទី៩ ខែមេសា ខាងមុខនេះ។
ការប្រកាសនេះគឺជាការប្រកាសលើកលែង ការរឹតត្បិតដែលធ្លាប់ត្រូវបានដាក់ឲ្យអនុវត្តនៅ ក្នុងប្រទេសជាយូរមកហើយដោយសារ តែបញ្ហារីករាលដាលនៃវិបត្តិកូវីដ។
ប្រទេសរុស្សីបានហៅប្រទេសទាំង៥២ ថា ជាប្រទេសគួរឲ្យរាប់អានឬ friendly countries ដែលក្នុងនោះមានទាំងអាហ្សង់ទីន ប្រទេសអាហ្វ្រិកខាងត្បូងផងដែរ។

នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បណ្តាប្រទេស ផ្សេងទៀតដែលមិនមាននៅក្នុងបញ្ជីនេះ គឺជាប្រទេសដែលបានចូលរួមឬពាក់ព័ន្ធនៅក្នុង ការសម្រេចចិត្តដាក់ទណ្ឌកម្មសេដ្ឋកិច្ច មកលើប្រទេសរុស្សីជុំវិញបញ្ហាធ្វើសកម្មភាព យោធានៅក្នុងប្រទេសអ៊ុយក្រែន ដោយកងកម្លាំងរុស្សី កាលពីខែកុម្ភៈកន្លងមក៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
